មន្ត្រីសង្ឃសង្ឃឹមជឿជាក់ថាពុទ្ធបរិស័ទ្ធនិងចូលរួមក៍សាងវត្តគីរីរុក្ខារាម ថ្មរមៀលអោយក្លាយជារម្មណីដ្ឋានធម្មជាតិ ជាទីទេសចរណ៍ជូនពលរដ្ឋគ្រប់រូប

0

បន្ទាយមានជ័យ៖មន្ត្រីសង្ឃសង្ឃឹមជឿជាក់ថាពុទ្ធបរិស័ទ្ធនិងចូលរួមក៍សាងវត្តគីរីរុក្ខារាម ថ្មរមៀលអោយក្លាយជារម្មណីដ្ឋានធម្មជាតិ ជាទីសាក្ខារះផងកម្សាន្តផង និងជាកន្លែងទេសចរណ៍កម្សាន្តក្រោយពីសម្រាកបំពេញភារកិច្ច ព្រោះថាក្នុងបរិវេណទីអារាមមួយនេះ ពោពេញទៅដោយព្រៃបរិព័ទ្ធ បុផ្ផាផ្កាព្រៃចំរុះ គួរជាទីគយគន់ នាជើងភ្នំដងរែក ចែកខ័ណ្ឌសីម៉ានៃព្រះរាជាណាចក្រកម្ពុជា និងរាជាណាចក្រថៃ ការអោយដឹងដូច្នោះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បុណ្យកាន់បិណ្ឌវេនទី៨នាភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

មានវត្តមានលោកកែ សួន សុភាពអភិបាលរងខេត្ត និងក្រុមគ្រួសារ សមាជិក សមាជិការ លោកឧកញ៉ា អ៊ឹង វ៉ាន់ម៉ៅ ប្រអានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងលោកលោកស្រីជាសមាជិក អាជ្ញាធម៏មូដ្ឋាន កងកម្លាំង និងពុទ្ធបរិស័ទច្រើនកុះ ក្នុងវេនទី៨។

ម្ចាស់វេនបានថ្វាយបូជាទៀន ធូប ផា្កភ្ញី ចំពោះ ព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខសម្រាប់វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សារៀនធម៌វិន័យអស់ត្រីមាសនៅក្នុងវត្ត និងឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយផងដែរ។ ហើយវេកុសល្យផលបុណ្យដល់បុការីជន ពិសេសជនដែលបានពលីជូនជាតិ មាតុភូមិ អ្នកស្លាប់ដោយជម្ងីកូវីត១៩ ក៍ដូចជាកាជូបឧបតិវហេតុផ្សេងៗផងដែរ។
ដោយ៖ ឃិន គន្ធា