រដ្ឋបាលខេត្តរៀបចំបទបង្ហាញ ដេីម្បីចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល

0

សៀមរាប: របស់រដ្ឋបាលខេត្ត សៀមរាប ជូននិស្សិតសាកលវិទ្យាជាតិជាស៉ីមកំចាយមារនាថ្ងៃទី០៥ខែ ឧសភា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបទបង្ហាញចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល របស់រដ្ឋបាលខេត្តសៀមរាប ដល់សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ចំនួន ៩០នាក់ដឹកនាំដោយលោក ស៊ាន សុព័ន ព្រឹទ្ធបុរស មហាវិិទ្យាល័យ វិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាជាតិជាស៉ីមកំចាយមារ ខេត្តព្រៃវែង ដោយមានការចូលរួមធ្វើបទបង្ហាញចែករំលែកពីអស់លោកនាយកទីចាត់រដ្ឋបាលខេត្ត ពីមន្ត្រីទីចាត់ការអន្តរវិស័យ អង្គភាពច្រកចេញចូលតែមួយខេត្ត និង លោកប្រធានផ្នែកស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ចំណុះសាលាខេត្តសៀមរាប ជាវាគ្មិន ។
ក្នុងនោះវាគ្មិនបានធ្វើបទបង្ហាញអំពីរបៀបរបរប នៃការគ្រប់គ្រងឯកសារ និង ចរាចរលិខិតនានាទៅតាមទីចាត់ការ និង អង្គភាពបានល្អ និង អំពីនិតិវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និង នីតិវិធីនិងដំណើរការគ្រប់គ្រង នៃការផ្តល់សេវាសាធារណៈរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និង តួនាទី ភារកិច្ច លើកវិធីសាស្ត្រ សម្រុះសម្រួល ដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ តាមរយៈការិយាល័យប្រជាពលរដ្ឋខេត្ត ។
ឆ្លងតាមការបកស្រាយនូវរាល់សំណួររបស់សមណនិសិ្សត និង និសិ្សតដែលបានលើកឡើងនូវរាល់ចម្ងល់ រួចមក លោក ឌី រ៉ាដូ ក្នុងនាមគណៈអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សមណនិសិ្សត និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមា ដែលបានអញ្ជើញមកដល់ទឹកដីអច្ឆរិយៈអង្គរដ៏រុងរឿង និង ចូលរួមក្នុងកម្មវិធីបទបង្ហាញនាថ្ងៃនេះ ។ លោកបានបន្តថាកម្មវិធីនេះ គឺជាការបើកចំហរនិងផ្ដល់កាលានុវត្តភាពថ្មីមួយដល់សមណនិសិ្សត និង ប្អូនៗនិស្សិត ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីការគ្រប់គ្រងការងាររដ្ឋបាលជាក់ស្តែងនៅខេត្តសៀមរាប ក្នុងឆ្លុះបញ្ចាំងនឹងទ្រឹស្តី ។ លោកអភិបាលរងខេត្ត បានបន្ថែមថា លើសពីនេះទៅទៀត កម្មវិធីនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពធនធានមនុស្សឲ្យមានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ម៉្យាងទៀត ក្នុងការធ្វើបទបង្ហាញចែករំលែកលើប្រធានបទពាក់ព័ន្ធ ទៅនឹងការសិក្សា របស់និសិ្សតទាំងអស់ ក្នុងការទទួលបាននូវបទពិសោធន៍នានា ក្នុងការអនុវត្តការងារជាក់ស្តែងរបស់ខេត្ត ។ ដូចនេះ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ល្អៗ តាមការរំពឹងទុក និង ស្របតាមគោលបំណងនៃទស្សនកិច្ចសិក្សានៅលើទឹកដីប្រវត្តិសាស្ត្រនេះ ៕