ខេត្តព្រះសីហនុ ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានដឹងថាភូមិស្អូចគឺជាភូមិមួយដែលប្រជាពលរដ្ឋរស់ នៅជាផ្ទះតូចៗមិនមានផ្លូវគមនាគមន៍ធ្វើដំណើរទេ។បច្ចុប្បន្ន មានបងប្អូនជនជាតិដើមភាគតិចស្អូចចំនួន ៤៣ គ្រួសារមាន សមាជិក១៣៤ នាក់ បាននិងកំពុងរស់នៅក្នុងឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក អភិបាលស្រុកបានបន្តទៀតថា៖ ដោយអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺ ចំណុច អាទិភាពទាំងប្រាំរួមមាន មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា គឺអាជ្ញាធរស្រុកបានយកចំណុចទាំង ប្រាំនេះ មកអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានទី១រៀបចំតបណ្ដាញទឹកអណ្ដូងចំនួនពីរកន្លែងដោយមានការចូលរួមពីសប្បុរសជន ជួយកសាងជូនដល់ជនជាតិស្អូចដែលកន្លងមកជួបការខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង ទី ២ រៀបចំបើកផ្លូវលំ ភ្ជាប់ទៅផ្លូវបេតុងដើម្បីឲ្យពួកគាត់មានភាពងាយស្រួលក្នុងការធ្វើដំណើរនិងដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារមានភាពងាយស្រួល ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋចង់មកសួរសុខទុក្ខ ចង់ស្គាល់អំពីជីវភាពរស់នៅរបស់ជនជាតិ ភាគតិចស្អូចដែលខេត្តព្រះសីហនុមានតែមួយគត់ និងកម្របំផុត ចំពោះជនជាតិស្អូច ដែលអាជ្ញាធរ ស្រុកខេត្ត បាននិងកំពុងយកចិត្តទុកដាក់ថែរក្សាអភិរក្សជួយដោះស្រាយជីវភាពការលំបាករបស់ពួកគាត់នៅពេលជួបបញ្ហាខ្វះខាតផ្សេងៗ។
លោកអភិបាលស្រុកក៏បានបញ្ជាក់បន្ថែមថា ក្រៅពីរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង ទឹក អាជ្ញាធរគ្រោង នឹងរៀបចំឲ្យមានសួនច្បាររៀបចំនៅទីតាំងដើមម៉ាក់ប្រាំងដែលមានអាយុកាលរាប់រយឆ្នាំដើម្បីទាក់ទាញទៅដល់ ភ្ញៀវទេសចរណ៏និងប្រជាពលរដ្ឋដែលចង់មកលេងចង់ស្គាល់ជនជាតិស្អូចផងដែរ។
បងប្អូនជនជាតិស្អូចមានការសប្បាយចិត្តយ៉ាងខ្លាំង ក្រោយទទួលបានផ្លូវធ្វើដំណើរមានភាពងាយស្រួល ពួកគាត់បានក្លែងអំណរគុណទៅដល់អាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកនិងថ្នាក់ដឹកនាំខេត្តដែលបានគិតគូរអំពីការលំបាករបស់ពួកគាត់នាពេលកន្លងមកក៏ដូចបច្ចុប្បន្ននិងបានជួយដោះស្រាយកាលំបាកប្រែក្លាយជីវភាពរបស់ពួកគាត់មានភាពសប្បាយរីករាយដូចសព្វថ្ងៃតាមរយៈការអភិវឌ្ឍន៍ក៍សាងស្ថាបនានៅផ្លូវតបណ្ដាញទឹកប្រព័ន្ធភ្លើង៕
នាគសមុទ្រ