អ៊ុក ផ្លុង
សៀមរាប÷ នាយ សង្កាត់ រដ្ឋ បាល ជលផល អន្លង់ សំណរ លោក អ៊ុយ សុវណ្ណនី នៅ ថ្ងៃ សៅរ៍ទី១២ ខែ តុលា ឆ្នាំ ២០២៤ បាន ដឹកនាំ កម្លាំង សហគមន៍ នេសាទ អន្លង់ សំណរ ចំនួន៧នាក់ ដោយ កាណូត ២ គ្រឿង។ ចុះបន្ត អនុវត្ត បង្ក្រាប ឧបករណ៍ នេសាទ ខុសច្បាប់ប្រភេទ ស្បៃមុង ត្រង់ ចំណុច អង្កៅ និងថ្នល់ តា ហុីង ស្ថិតក្នុង ភូមិ ព្រែក អង្គរថ្មី ឃុំ អន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ កិច្ចខំប្រឹងប្រែងខាងលើនេះសង្កាត់ រដ្ឋ បាល ជលផល អន្លង់ សំណរបាន ដុត បំផ្លាញ លូ ចំនួន៥០ គ្រឿង,កាប់ របាំង ចោល ប្រវែង ១០០០ ម៉ែត្រ,កាប់ ចម្រឹង ចំនួន ១៥០ដើម។
* លែង ត្រី ចម្រុះ ចូលទៅក្នុង បឹងធម្មជាតិ វិញ ចំនួន ៥០ គីឡូ ក្រាម។
លោក អ៊ុយ សុវណ្ណនី ថាការបង្ក្រាបបទល្មើស នេសាទ ខុសច្បាប់ ប្រភេទ ស្បៃមុង ដូចចាប់ ក្ដាម ដាក់ចង្អេរ អញ្ចឹង! បង្ក្រាប ឯលិច ចេញ ឯកើត ប៉ុន្តែឥឡូវនេះឧបករណ៍ នេសាទ ប្រភេទ នេះក្នុងដែន សមត្ថកិច្ច របស់ លោក ហាក់ដូចជា មានការថមថយប្រហែល៩៥% ហើយ ទំនង ប្រជា ពលរដ្ឋ អស់ លទ្ធភាព ឬ រាងចាល ហើយមើលទៅ៕