(ខេត្តកំពង់ធំ )÷ លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីព្រមទាំងតំណាង “អង្គការស្អាតកម្ពុជា ” បានអញ្ជើញចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរកហានិភ័យចំនួន ៧០គ្រួសារ នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ជាមួយគ្នានេះលោក បានកោតសរសើរនិងថ្លែងអំណរគុណព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅដល់ “អង្គការស្អាតកម្ពុជា”ដែលតែងតែមានទំនាក់ទំនងនិងសហការល្អជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការធ្វើកិច្ចការមនុស្សធម៌កន្លងមកជាពិសេសការចូលរួមចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នារដូវវស្សាកន្លងមកដែលមានរហូតដល់ទៅ៣លើកនៅក្នុងពេលនេះដែលជាគុណតម្លៃមិនអាចកាត់ថ្លៃបាន។
លើសពីនេះលោក បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាប្រជាកសិករដែលតែងតែ ព្រោះស្រូវមិនប្រកាន់រដូវត្រូវចេះពិនិត្យសង្កេយមើលស្ថានភាពអាកាសធាតុក៏ដូចជាស្ថានភាពទឹកស្ទឹងស្ទោងឲ្យនបានត្រឹមត្រូវជាក់លាក់ចៀសវាងការជនលិចខូចជាយក្សថាហេតុដែលខ្ញុំឲ្យខាតបង់ផលប្រយោជន៍បងប្អូនហើយប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារថែមទៀត។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាកសិករសូមបង្កើនការដាំដុះ និងផលិតផលកសិកម្មនានាជុំវិញគេហដ្ឋានជាពិសេសអ្នកនៅតាមដងស្ទឹងស្ទោងដែលនឹងជួយឲ្យសុខភាពបានរឹងមាំនិងសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនឲ្យបានធូរធារមួយកម្រិតថែមទៀត។ សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង ៧០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាននូវ÷ អង្ករ១បេ និងត្រីខរ១យួរផងដែរ៕