អភិបាលស្រុកស្ទោង អញ្ជើញបើកវិញ្ញាសាប្រឡងគ្រូកិច្ចសន្យា

0

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញបើកវិញ្ញាសាប្រឡងគ្រូកិច្ចសន្យានៅមណ្ឌលបឋមសិក្សាកំពង់ចិន នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងឱកាសនោះដែរ លោកបានណែនាំដល់គណៈកម្មការប្រឡង សូមអនុវត្តកិច្ចការនេះប្រកបដោយតម្លា

ភាព គុណភាពប្រសិទ្ធភាព ដើម្បីទទួលបាននូវ លោកគ្រូអ្នកគ្រូកិច្ចសន្យាប្រកបដោយសមត្ថភាពដែលអាចចូលរួមក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពអប់រំ ជាពិសេសតាមគោលការណ៍រាជរដ្ឋាភិបាលអាណត្តិទី ៧ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ានណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ លោកបានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំផ្ចង់ស្មារតីយកចិត្តទុកដាក់ក្នុងការប្រឡងនេះដើម្បីទទួលបាននូវលទ្ធផលល្អជាប់ជាស្ថាពរតាមបែបបច្ចេកទេស ការប្រកួតប្រជែងនិងអាទិភាព ហើយអាចមានឱកាសក្នុងការបម្រើរាជរដ្ឋាភិបាលក្នុងនាមជាបុគ្គលិកកិច្ចសន្យាពិសេសជាមួយរដ្ឋបាលស្រុកស្ទោង។

លោកបានបញ្ជាក់ថា ការប្រឡងរើសគ្រូកិច្ចសន្យានេះ គឺដើម្បីបំពេញបន្ថែមនូវកង្វះខាតបុគ្គលិកគ្រូបង្រៀនសម្រាប់បង្រៀននៅសាលាបឋមសិក្សាដែលឲ្យគ្រប់តាមចំនួននិងតម្រូវការ
និងជាឱកាសមួយសម្រាប់បេក្ខជនក្នុងការបង្កើនសមត្ថភាពនិងអភិវឌ្ឍខ្លួនផងដែរ ហើយបេក្ខជនទាំងអស់ត្រូវរៀបចំនិងអភិវឌ្ឍឥរិយាបទរបស់ខ្លួនឲ្យបានសមរម្យ ជាគំរូល្អសម្រាប់សិស្សានុសិស្សនិងសហគមន៍ផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២៤ -២០២៥ នេះរដ្ឋបាលស្រុកស្ទោង ត្រូវការបុគ្គលិក កិច្ចសន្យាបង្រៀននៅបឋមសិក្សាចំនួន១៩នាក់ ហើយបេក្ខជនដែលអញ្ជើញដាក់ពាក្យប្រឡងមានចំនួន ២១៣ នាក់និងអវត្តមាន៧នាក់។ អត្ថបទបទ វេហាស៍