ផ្ទុះរឿងថ្មី បន្ទាប់ពីបែកធ្លាយរឿងពុករលួយរើសប៉ូលីស មានតម្រុយថាស្នើដកតំណែងលោកផ្កាយ១ សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ

0

លោក ឃិន គន្ធា
បន្ទាយមានជ័យ៖ក្រោយពីបែកធ្លាយរឿងអាស្រូវពុករលួយយកលុយគេអោយចូលក្របខ័ណ្ឌនគរបាលជាតិកាលពីដើមឆ្នាំ២០២៤ មកទល់ដើមខែវិច្ឆិកាឆ្នាំ២០២៤ នេះ ទើបមានតម្រុយថា ស្នងការដ្ឋាននិងថ្នាក់លើពិតជាបាននឹងកំពុងស្នើដកហូតតំណែងលោកផ្កាយ១វ័យក្មេងសម្បត្តិ កុសល ជាស្នងការរងម្នាក់នៃនគរបាលខេត្តបន្ទាយមានជ័យ ។ ការស្នើនេះ បន្ទាប់ពីមានផ្ទុំរឿងមិនប្រក្រតីថ្មីផ្សេងទៀត កាលពីថ្មីៗនេះ ។

នេះបើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបង្ហើបប្រាប់សារព័ត៌មានកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤ ។

ប្រភព ខាងលើនោះអោយដឹងថា: ករណីបែកធ្លាយសម្លេងលោកឧត្តមសេនីយ៍ត្រីសម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យកាលពីចុងខែមីនាឆ្នាំ២០២៤ ដែលថា លោកបានរត់ការមនុស្សចូលក្របខ័ណ្ឌនគរបាលជាតិក្នុងម្នាក់ៗតម្លៃ២០ក្រាស់ទៅ៣០(ម៉ឺនដុល្លាសរអា កន្លងមកត្រូវបានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយខ្លឺមសារ សារសម្លេងនិងរូបថត។
ទាំងលោកផ្កាយ១សម្បត្តិ កុសល ទាំងលោកស្រីរ៉ាំង ភីរម្យ ជាភរិយា សុទ្ធតែបន្ទរគ្នាស្មើដៃ ធ្វើម៉ាឃីតធីងទីង(Marketing) ជ្រែនិងផ្សាយឃោសនាទាក់ទាញម៉ូយអោយចូលក្របខ័ណ្ឌប៉ូលីស។

ក្នុងនោះ ប្រពន្ធបានបញ្ចេញអំណួតផងថា : ប្តី ខ្លួន មានសមត្ថភាពប៉ុនណា អាចដឹងហើយ ? ទើបអាយុ៣៨ឆ្នាំសោះតែបានឡើងផ្កាយ១ គឺវ័យក្មេងជាងគេក្នុងចំណោមស្នងការរងដទៃទៀតនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ស្នងការរងផ្សេង យ៉ាងតិចក៏អាយុ៥០ឆ្នាំដែរ ទើបបានផ្កាយ១។
ចឹងសូម(ម៉ូយ) រួសរាន់ចូលប៉ូលីសទៅ ។ ធ្វើប៉ូលីសល្អ មានអំណាច ងាយរកកន្លែងល្អៗ។ ឬក័ចង់ដូរទៅក្របខ័ណ្ឌផ្សេងក៏បាន។ហើយចូលតាមប្តីរបស់ខ្លួន លឿនជាងគេហ្មង បានក្របខ័ណ្ឌ។
លោកស្រីរ៉ាំង ភីរម្យ បាននិយាយក្នុងសារសម្លេងនោះថា : ជាក់ស្តែងកន្លងមកនេះ ប្តិខ្លួនរត់ការចូលក្របខ័ណ្ឌនគរបាលជាតិអោយបងប្អូនម្នាក់នៅបន្ទាយមានជ័យនិងម្នាក់ទៀតនៅស្រុកម៉ាឡៃ។

ចំណែកសារសម្លេងលោកសម្បត្តិ កុសល វិញក៏មានអំណួតដែរថា : បើចូលក្របខ៏ណ្ឌតាមខ្លួនវារាងថ្លៃ ពី២ក្រាសទៅ៣(ម៉ឺនដុល្លាសរអា)/ម្នាក់ៗ ។បើចង់បានធូរថ្លៃ ទាល់តែប៉ះអ្នកបោក ។ បើខ្ញុំ ហ្សីន ៗហ្មង គឺមួយដឹងមួយ។យកលុយគេ ធ្វើការគេអត់បាន រឿងរ៉ាវច្រើនណាស់ ។សម្លេងនោះបានបន្តថា: បើអត់សញ្ញាប័ត្របាក់ឌុប លោកក៏អាចអោយគេធ្វើបានដែរ តែត្រូវអស់លុយជាង១០០០ដុល្លា ។
កន្លងមកលោកបានធ្វើអោយកូនមិត្តភក្តិម្នាក់ មានបាក់ឌុប ។ មានបាក់ឌុបចូលបានស័ក្ត១ តែម្តង។មន្ត្រីបានខ្សិបបន្តថា: បើនៅប៉ោយប៉ែតតំបន់សេដ្ឋកិច្ច កូនគេអ្នកមាន ចូលប៉ូលីស គេហ៊ានថ្លៃ៣ម៉ឺនដុល្លាសរអាឯណោះ ។

សូមរំលឹកដែរថា ក្រោយបែកធ្លាយសារសម្លេងនោះ សារព៍ត៌មានក័ចុះផ្សាយនិងបណ្តាញសង្គមបានស៊ែរ ផ្សាយបន្តព្រោងព្រាតដោយភ្ជាប់ទៅរឿងលោកសម្បត្តិ កុសល ។
លោកក័ជាអតីតអធិការនគរបាលស្រុកតាវែងខេត្តរតនគិរី បានប្រព្រឹត្តហឹង្សារ បាញ់បោះសេរី ប្រើអំណាចគម្រាមលើកូនចៅនៅស្រុកតាវែង ហើយកូនចៅរងគ្រោះទ្រាំមិនបាន ក៏ប្តឹងទៅស្នងការដ្ឋានខេត្តរតនគិរី អគ្គស្នងការដ្ឋាននិងក្រសួងមហាផ្ទៃអោយដកបញ្ឈរជើង ។
ប៉ុន្តែ រយ:ពេលសឹងមិនដល់១ដង្ហើមចង្រឹតផង ស្រាប់តែគេលេចមុខលោកសម្បត្តិ កុសលនេះ ឡើងជាស្នងការរងម្នាក់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឯណេះឆ្កុយ ។

ករណីនេះ អ្នកសារព័ត៌មានកាលពីថ្ងៃទី១០និង១១ខែវិច្ឆិកាឆ្នាំ២០២៤ បានព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោកផ្កាយ១ ប៉ូលីស លោកសម្បត្តិ កុសល និងលោកស្រីរ៉ាំង ភីរម្យ ជាភរិយា ប៉ុន្តែមិនជោគជ័យឡើយ ។

សូមរំលឹកដែរថា ក្រោយការផ្សាយរបស់សារព័ត៌មាននានា ដល់ថ្ងៃទី២៩ មីនា ឆ្នាំ២០២៤ ស្នងការដ្ឋាននរកខេត្តបន្តរបមានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននសបាលខេត្តបន្ទាយមានជ័យថា ៖សូមជម្រាបជូនដល់ សាធារណៈជន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ថា: ហ្វេសប៊ុកផេក សារព័ត៌មានផ្សេងគ្នាបានផ្សាយវីដេអូព័ត៌មានតាមបណ្តាញសង្គម : នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦:៤៧នាទី ដោយសរសេរចំណងជើងថា “កន្លុះក្រាស់ស់ណាស់តើ លោក សម្បត្តិ កុសល រឿងអាស្រូវតាំងពីនៅខេត្តរតនគិរី ឥឡូវរឿងរឿងពុករលួយនៅខេត្តបន្ទាយមានជ័យទៀត ក្រោយពីទទួលដំណែងជាស្នងការង… “និងនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២៤ វេលាម៉ោង១២:៤០នាទី ៨០នាទី ចំណងជើងថា” រឿងអាស្រូវពីខេត្តមួយដល់ខេត្តមួយទៀត តើជាកំហុសអ្នកណា?
ហើយព័ត៌មានទាំងនេះ ត្រូវបានចែកចាយបន្តគ្នាតាមប្រព័ន្ធទំនាក់ទំនងសង្គមបន្ថែមទៀត ។

ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបឱន្ទាយមានជ័យជម្រាបជូនដល់សាធារណៈជនជ្រាបថា៖ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល មានឋានៈជាស្នងរងនៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យពិតប្រាកដមែន។ អ្នកនាំពាក្យ សូមបញ្ជាក់ជូនថា មកទល់ពេលនេះ សមត្ថកិច្ចជំនាញពុំទាន់ទទួលបានជាពាក់យបណ្ដឹងពីជនរងគ្រោះណាមួយនៅឡើយទេ។

ប្រសិនបើមមានហេតុការណ៍កើតឡើង ដូចការចុះផ្សាយពិតប្រាកដមែន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមស្នើសុំដល់បងប្អូនដែលជាជនរងគ្រោះ អញ្ជើញមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអោយមានមូលដ្ឋាន ក្នុងការស្រាវជ្រាវ ។
សូមអានសេចក្តីបំភ្លឺព័ត៌មាននិងសារសម្លេងដូចខាងក្រោម ៕