វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង​ អាណត្តិ​ទី៤ ឆ្នាំ២០២៤

0

លោក គឹម សេង

ខេត្តស្វាយរៀង៖ ឯកឧត្ដម ម៉ែន​ វិបុល ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី៤​ ឆ្នាំ២០២៤ ស្ថិតនៅបរិវ​េណវត្តធម្មយុត​្ត​ ក្រុងស្វាយរៀងព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤នេះ។
វេទិការនេះមានការអញ្ជេីញចូលរួមពី​សំណាក់​ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីនាយកទីចាត់ការ​ /អង្គភាពសាលាខេត្ត​ សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង​ កងកម្លាំងប្រដាប់អាវុធទាំងបី​ លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក​ លោកស្រី​ មេភូមិ​ ចៅសង្កាត់​ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋដែលមានចម្ងល់ ឬយោបល់លើកដៃ ឬសរសេរលើក្រដាស ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់​ ដូច្នេះ​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ លើកឡើងនូវបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ​ សេវាតម្រូវការ និងសេវាសំណូមពរជាដេីម។
ការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត​នៅព្រឹកនេះរួមមានដំណូមពរមួយចំនួនពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន បញ្ហាបម្រើសេវាសាធារណៈ ទឹកស្អាត អំពូលភ្លើងបំភ្លឺផ្លូវ ផ្លូវបេតុង ប្រព័ន្ធលូរំដោះទឹក​ ភ្លេីងស្តុបចរាចរណ៍ជាដេីម​ ។ល។
សូមបញ្ជាក់ជូនថា​ គោលបំណង់​ នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤​ ឆ្នាំ២០២៤នេះ​ បានផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសូមពរដែលបានលើកឡើង៕