ស្ទឹងត្រែង៖ប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ៗព្យាបាលពេទ្យអស់លទ្ធភាពនាំគ្នាផ្អើលទៅរកគ្រូខ្មែរដែលបានបោះទីតាំងនៅចំនុចគីឡូ១២តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កំពុងព្យាបាល ជំងឺដោយយកប្រាក់តិចតួច សំរាប់ទទួលបាយមួយថ្ងៃបីពេល
និងបាន ប្រើដើមរុក្ខជាតិជាឧសថយកមកដាំផឹកឬបុកបញ្ចូលគ្នាយកមករឹតឬដាក់ស្អំពីលើកន្លែងឈឺ។ លោកស្រីសុខាអាយុ៤៣ឆ្នាំមកពីស្រុកសៀមប៉ាងតំណាងឲ្យអ្នកជំងឺប្រមាណជិត១០០ នាក់បានប្រាប់ថា៖លោកស្រីក៏ដូចជាអ្នកជំងឺផ្សេងៗ ម្នាក់ៗឈឺសុទ្ធសឹងតែពេទ្យលេងមើលទៅហើយ ទើបងាកមករកគ្រូខ្មែរឲ្យជួយព្យាបាលវិញ។លោកស្រីបញ្ជាក់ថា៖ជំងឺភាគច្រើន ធំពោះ ក្តៅក្នុងទ្រូង ឈឺដើរមិនរួច ស្លាប់មួយចំហៀងខ្លួន ជំងឺឈឺរាំរ៉ៃជាច្រើនឆ្នាំ ហើយគ្រូទទួលព្យាបាលទៅឃើញថា៖បានធួរស្រាលនិងខ្លះទៀតជាសះស្បើយទៅផ្ទះវិញក៏មាន តែជំងឺខ្លះក៏មិនអាចជាដែរ។
លោកគង់សំអាតអាយុ៥៦ឆ្នាំគ្រូខ្មែរមកពីខេត្តកំពង់ស្ពីមានស្រុកកំណើតនៅខេត្តព្រៃវែងបានអះអាងថា៖លោកពីនាក់ប្តីប្រពន្ធមានបារមី នាំឲ្យមកព្យាបាលមនុស្សលោក នៅប៉ែកភូមិភាគឥសាន្ត ដោយសាប្រពន្ធរបស់លោកនៅផ្ទះ មិនបានចេះតែឈឺពេក ដោយសាប្រពន្ធខ្ញុំនេះ ចេះតែឆ្គួត ចេះតែផ្លើ ចេះតែរត់ហើយខ្ញុំមកសង្គ្រោះមនុស្សលោកនេះ មិនមែនកំណត់ធ្វើជាអាជីបទេ គេអោយតែ៨ខែឬទៅមួយឆ្នាំ ខ្ញុំនិងប្រពន្ធខ្ញុំបានមើលគេជាដល់ខ្លួនឯង គាត់ហ្នឹងទៅផ្ទះវិញ ហើយសុទ្ធតែជម្ងឺពេទ្យលែងមើល មិនដឹងធ្វើម៉េចបើយើងមើលទៅចេះតែកប។
លោកសរ ដាណេនៅភូមិអូរកណ្តៀរឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះបានអះអាងថា៖ប្រពន្ធរបស់ខ្លួនឈឺយកទៅឲ្យពេទ្យមើលបានបីថ្ងៃពេទ្យបញ្ជារឲ្យដឹកយកទៅវៀតណាមហើយដោយសារអត់លុយនោះទើបមករកគ្រូខ្មែរបានជាឬថាជីវិតមិនអស់ក៏បាន ទើបតែឈឺបីថ្ងៃគ្រឹបៗយកតែម្តងហើយយកទៅពេទ្យបីថ្ងៃពេទ្យថាអស់លទ្ធភាព ខ្ញុំកី៏មកគ្រូខ្មែរ មិនថាតែខ្ញុំទេ មានអ្នកជម្ងឺៗជាច្រើនខ្លះអស់លុយ ពេទ្យលែងមើល សុទតែជម្ងឺៗធ្ងន់ៗខ្លះបានជា
ត្រឡប់ទៅផ្ទះវិញ និងខ្លះកំពុងសំរាកព្យាបាល ពួកគាត់សូមអរគុណ ចំពោះអំពើល្អរបស់លោកគ្រូដែលគាត់បានជួយសង្គ្រោះមនុស្សលោក និងបានជួយបាយទឹកក្នុងមួយថ្ងៃបីដង សូមបញ្ជាក់ថា៖សកម្មភាពផ្អើលឈូរឆនេះត្រូវបានមន្ទីរសុខាភិបាលចាត់មន្ទ្រីរបស់ខ្លួន សហការជាមួយសមត្ថកិច្ចទៅពិនិត្យមើលផងដែរ ដើម្បីឲ្យដឹងថាគ្រូខ្មែរនេះពិតជាជួយប្រជាពលរដ្ឋឬក៏ប្រើល្បិចបោកប្រាស់តែបើសក្តិសិទ្ធមែននោះសូមឲ្យគ្រូបុរាណនេះសុំច្បាប់ពីស្ថាបនពាក់ពន្ធ័និងអាជ្ញាធរមូលដ្ឋានរៀបចំទីកន្លែងឲ្យបានត្រឹមត្រូវក្នុងការជួយព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ៕