​សមត្ថកិច្ច​នគ​ល​បាល​ក្រុង​កំពង់ឆ្នាំង​ត្រៀម​ចាប់​ផាកពិន័យ​អាជីវក​រដាក់​ ​សម្ភារៈ​លក់ដូរ​មុខផ្ទះ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​

0

​កំពង់ឆ្នាំង​៖​នៅលើ​ចិញ្ចើមផ្លូវ​ក្នុង​ទីប្រជុំជន​ផ្សារលើ ផ្សារ​ក្រោម​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង គេ​សង្កេតឃើញ​នៅតាម​មុខផ្ទះ​អាជីវករ​មួយចំនួន បានដាក់​សម្ភារៈ​លក់ដូ​រ​លៀន​លយ​មកលើ​ចិញ្ចើមផ្លូវ​ដើរ​សាធារណៈ ខ្លះ​បាន​ហៀរ​ចូល​លើផ្លូវ​កៅស៊ូ​ទៀតផង​។ ទង្វើ​ខាងលើនេះ បានធ្វើអោយ​

ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ក្នុង​ក្រុង ធ្វើអោយ​រាំងស្ទះ​ដល់​ការធ្វើ​ចរាចរណ៍​ដល់​អ្ន​ក​ថ្មើរជើង​និង​ក៏​ធ្លាប់​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​ករណី​ខាងលើនេះ​សមត្ថកិច្ច​មាន​គំរោង​ចាប់​ផាកពិន័យ​តាមផ្លូវ​ច្បាប់​នៅ​សប្តាហ៍​ក្រោយ​។​​DSC08055

​លោក ហង្ស ប៊ុន​ហាក់ អធិការរង​ន​គល​បាល​ក្រុង​កំពង់ឆ្នាំង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​ថា​៖ តាម​ផែនការ​របស់​គណៈកម្មាធិកា​រ​រៀបចំ​សណ្តាប់ធ្នាប់​និង​កែលំអរ​សោភ័ណភាព​ក្រុង​កំពង់​ឆ្នាង បានដាក់​ផែន​ការអោយ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង ធ្វើការ​អប់រំ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ទាំង​អស់​មិន​អនុញ្ញាតិ​អោយ​ដាក់តាំង​សម្ភារៈ​លក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​ដើរ​សាធារណៈ​ក្នុង​ទីប្រជុំជន​ផ្សារលើ​និង​ផ្សារ​ក្រោម​ឡើយ​។​ករណី​នៅតែ​មិន​គោរព​តាម​ការណែនាំ​ខាងលើនេះ​ទេ នៅក្នុង​សប្តាហ៍​ខាងមុខនេះ សមត្ថកិច្ច​នឹងធ្វើ​ការ​រឹបអូស​សម្ភារៈ​ទាំងនោះ ដើម្បី​ធ្វើការ​ផាក​ពិ ន័យ​ប្រាក់​ពី ១​ម៉ឺន​រៀល​ដល់​១០​ម៉ឺន​រៀល តាម​ប្រកាស​ក្រសួងមហាផ្ទៃ ករណី​នៅតែ​មិន​រៀងចាល សមត្ថកិច្ច​នឹងធ្វើ​ការ​ផាកពិន័យ​ទ្វេដង​តាមផ្លូវ​ច្បាប់​។​​DSC08058

​គេ​បានដឹងថា​ការដាក់​សម្ភារៈ​លក់ដូរ​នៅតាម​មុខផ្ទះ​លើ​ជ​ញ្ចើ​ម​ផ្លូវ​ដើរ​សាធារណៈ កន្លងមក​បានធ្វើអោយ​បាត់បង់​សោភ័ណភាព ធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ធ្វើអោយ​រាំងស្ទះ​ការធ្វើដំណើរ​របស់​អ្នក​ថ្មើរជើង និង​ក៍​ធ្លាប់​បង្កអោយមាន​គ្រោះថ្នាក់​ច​រា ចរណ៍​ផងដែរ​។​បញ្ហា​ខាងលើនេះ បងប្អូន​អាជីវករ​លក់ដូរ​ទាំង​អស់​គួរតែ​យល់ដឹង និង​គោ រព​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច​និង​អាជ្ញាធរ​ក្រុង បើ​ពុំ​នោះទេ​ប្រាកដជា​ត្រូវ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​មិនខានឡើយ​។​​ ​លោក​អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​អោយដឹងទៀតថា​៖​នៅលើ​ចិញ្ចើមផ្លូវ​តាម​ចំណុច​ដែល​ក្រុមហ៊ុន​អង្គការ​ចៃ​កាក​សាង​ផ្លូវ​កៅស៊ូ​ថ្មី​ក្នុង​ទីប្រជុំជន​ក្រុង​កំពង់ឆ្នាំង​មិន​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​នៅតាម​ចិញ្ចើមផ្លូវ​ទាំងនោះ​ចាក់សាប​ដោយ​ខ្លួនឯង​នៅលើ​ចិញ្ចើមផ្លូវ​មុខផ្ទះ​របស់ខ្លួន​ឡើយ​។​DSC08059

លើ​ចិញ្ចើមផ្លូវ​ទាំងអស់នេះ​គឹ​អង្គការ​ចៃ​កា​បាន​មាន​គំរោង​រៀប​ការ៉ូ​ការ៉ូឡា ដើម្បី​លើក​សោភ័ណភាព​ចិញ្ចើមផ្លូវ​ក្នុង​ទីក្រុង​អោយបាន​ល្អ​។​ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់សាប​នៅលើ​ផ្លូវ​សាធារណៈ នៅតាម​មុខផ្ទះ​នោះ​ត្រូវតែ​វាយ​ចេញ​ដើម្បី​អនុវត្តតាម​គំរោង​ក្រុមហ៊ុន​ចៃ​កា​៕ (