​សប្បុរសជន​ខេត្ត​ព្រះសីហនុ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ​៖ ​កញ្ញា ឈុន ដា​រី អភិបាលរង​ស្រុក​ស្ទឹងហាវ និង លោកស្រី ហេង ប៊ុន​ណា អាជីវករ ខេត្ត​ព្រះសីហនុ និង សហការី បាន​អញ្ជើញ​សួរសុខទុក្ខ និង យក​អំណោយ​ចែកជូន​កងទ័ព​នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​០២ ខែ វិច្ឆិកា ឆ្នាំ ២០១៤

។​​ ​អំណោយ​ដែល​បាន​យកមក​ផ្តល់ជូន​នៅពេលនេះ រួមមាន អង្ការ​ផ្កាម្លិះ ១០​បាវ ប៊ីចេង ១០​គីឡូ មី​តុ​ក្តា ២០​កេស ត្រីខកំប៉ុង ១០​ឡូ ទឹក​សុទ្ធ​វី​តា​ល ២៥​កេះ ស្ករស ០១​បាវ ទឹកត្រី ៤០​ដប ប្រេងឆា ២ កេះ ទឹក​ស៊ី​អ៊ិ​វ ៤០​ដប អំបិល​ថៃ ១០​គីឡូ ចំណី​ត្រី ១០​បាវ ស្រា​បៀរ​អង្គរ ១០​កេះ និង សំភារៈ​ការិយាល័យ​មាន​តុ ៦ ស្មើនឹង ៧២០ ដុល្លា កៅអី ១០ ស្មើនឹង ២៥០ ដុល្លា​បន្ថែមទៀត ។​​IMG_63501253289322

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ សាកល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ដែលមាន​កញ្ញា ឈុន ដា​រី និង លោកស្រី ហេង ប៊ុន​ណា ព្រមទាំង​សហការី​ដែល​បាន​អញ្ជើញ​ចុះមក​សួរសុខទុក្ខ និង​នាំយក​អំណោយ​មួយចំនួន​មកជួយ​ឧបត្ថម្ភ​ដល់​កងទ័ព​នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ សរ​បញ្ជាក់​IMG_63493869833231

អោយឃើញ​ពី​ទឹកចិត្ត​សប្បុរសធម៌ ដែល​ការបរិច្ចាក​លះបង់​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់​កង​ទ័ព​ប្រតិបត្តិការ​សឹក រង​ខេត្ត​ព្រះសីហនុ និង​កងទ័ព​ដែល​កំពុងតែ​ឈរជើង​ការពារ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ទិស​ខេត្តកោះកុង ហើយ​សំភារៈ​ការិយាល័យ​មួយចំនួន​ដែល​បានផ្តល់​ដល់ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ផងដែរ​នាពេលនេះ​។​​IMG_63509812994580

​កញ្ញា ឈុន ដា​រី តំណាងអោយ​សប្បុរសជន បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​វីរៈភាព​ដ៏​អង់អាច​ក្លាហានរ​បស់បងៗ​កងទ័ព ដែល​បាន​ខិតខំ​បូជា​កំលាំងកាយ ចិត្ត​ឥត​រុញ​រា ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ ការពារ​សេចក្តីសុខក្សេមក្សាន្ត​ជូន​ប្រជាពលរដ្ឋ និង​សូម​បួងសួង​សុំអោយ​បងៗ​កងទ័ព​ទាំងអស់​មាន​សុខភាព​ល្អ កំលាំង​ពលំ​មាំមួន ឈ្មះ​អស់​ជំងឺ​ដ​ង្កា​ត់​ទាំងឡាយIMG_63524659556916

ជាពិសេស​ការថែបំប៉ន​សុខភាព​ជាការ​ចាំបាច់​ក្នុងការ​ចូលរួមចំណែក​ការពារ​ជា​តុ​មាតុភូមិ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ ហើយ​​អំណោយ​ដែល​បាន​នាំយកមក​ប្រគល់ជូន​នាពេលនេះ គឺជា​ទឹកចិត្ត​នៃ​ការចែករំលែក​ជួយ​គ្នា​ក្នុង​រវាង​សប្បុរសជន ជាមួយនិង​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះសីហនុ ហើយ​យើង​នឹង​ខិតខំ​និង​រក​អំណោយ​បន្តទៀត ដើម្បី​ជួយ​ដល់​កងយោធពល​ខេ​មរះ​ភូមិន្ទ​បន្ថែមទៀត ៕ ​ ​