​លំនៅដ្ឋាន​ពលរដ្ឋ​ចំនួន​៩២​ខ្នង និង​ស្រូវ​១២៥​ហិកតា ត្រូវបាន​លិចលង់​ទាំងស្រុង ដោយសារ​ ​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​អាន​កូ ជា​អ្នកបង្ក

0


​ក្រុង​ប៉ោយប៉ែត​៖​ប្រជាពលរដ្ឋ​ចំនួន​៩២​គ្រួសារ ក្តៅក្រហាយ​និង​ក្រុមហ៊ុន​អាន​កូ ដែលជា​ក្រុមហ៊ុន​មួយ​ផលិត​ទឹកស្អាត​លក់​នៅក្នុង​ក្រុង​ប៉ោយប៉ែត បានធ្វើ​សកម្មភាព​ទប់ទឹក​បង្ក​អោយ​លិច​ក្នុង​លំនៅដ្ឋាន​​របស់គាត់​ទាំងស្រុង ហើយ​ធ្វើអោយ​ផល​ស្រូវ​ទុំ របស់​ប្រជាកសិករ​ចំនួន​១២៥​ហិកតា រងគ្រោះ​​

ថ្នាក់​ធ្ងន់ធ្ងរ ប៉ុន្តែ​ទង្វើរ​បែបនេះ ត្រូវបាន​អាជ្ញាធរ​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ​ដើម្បី​មាន​វិធានការ​​ហើយ មកដល់ពេលនេះ ពុំទាន់​ឃើញ​មាន​ក្រុមហ៊ុន​ខាងលើ​នោះ បង្ហូ​ទឹក​ចេញពី​ក្នុង​អាង​របស់​​ខ្លួន​ដើម្បី​សង្គ្រោះ​ស្រូវ​និង​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ​។​​ក្នុង​ហេតុ​ការ​ខាងលើ​នោះ គឺ​កើតមាន​កាលពី​ថ្ងៃទី​៣១ ខែតុលា មកដល់​ថ្ងៃទី​៣ ខែ​វិច្ចិការ ឆ្នាំ​២០១៤​នេះ នៅ​ចំណុច​ភូមិ​អូរ​ល្ហុង ហៅ​ភូមិ​សន្តិភាព ស្ថិតក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​​បន្ទាយមានជ័យ ខ​ណះ​ដែល​ម្ចាស់​P1010064

ក្រុមហ៊ុន​អាន​កូ បានធ្វើ​សកម្មភាព​យក​គ្រឿង​ចាក់ ទប់​​ទំនប់ទឹក​ដោយ​រក្សា​ទឹក សម្រាប់​លក់​និង​សម្រាប់​ផលិត​ទឹកស្អាត​លក់ នៅក្នុង​ខេត្ត​បន្ទាយ​មាន​​ជ័យ​និង​ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​ការ​ទប់​ទំនប់ទឹក​នោះ បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​និង​ផល​​ស្រូវ​របស់​ពួកគាត់​ធ្ងន់ធ្ងរ​ទៀតផង​។​​ប្រភព​ព័​ត៏​មាន​ពី​ពលរដ្ឋ​រងគ្រោះ ដែល​ស្ថិតនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​បានអោយដឹងថា មាន​ផ្លូវលំ​ចំនួន​៥​កន្លែង ចាក់​ដោយ​គ្រួស​ក្រហម មាន​ប្រវែង​ជាង​១០០០​ម៉ែត្រ បាន​រង​នៅ​ការ​​P1010073

លិចលង់​ទាំងស្រុង ពលរដ្ឋ​ដ៏​ដែល​បាន​បន្តទៀតថា សូម្បីតែ​ការធ្វើដំណើរ​ថ្មើរជើង​រឺ​ម៉ូតូ ក៏មាន​​ការលំបាក​ខ្លាំងណាស់ ហើយ​ពួកគាត់​ភាគច្រើន​ប្រើ​ទូក​ចម្លង ទាំងយប់​ទាំង​ថ្ងៃ​តែម្តង ជន​រង​​គ្រោះ​ដ៏​ដែល​បន្តទៀតថា មាន​ផល​ស្រូវ​របស់​ពួកគាត់​បាន​ទុំ​រាប​និង​ច្រូត​ប្រមូល​ផល​ទៅហើយ​​ស្រាប់តែ​ទឹក​លិច​ទាំង​ស្រូវ​ទាំង​ផ្ទះ​តែម្តង តែ​គ្មាន​សង្ឃឹម​និង​ប្រមូល​ផល​ស្រូវ​ត៏​ទៅទៀត​ទេ បន្ទាប់ពី​ពួកគាត់​បាន​រាយ​ការ​ណ៏​ទៅ​ភូមិ ឃុំ ស្រុក ខេត្តហើយ មិនទាន់​ឃើញ​ម្ចាស់​ក្រុមហ៊ុន​​ខាងលើ​និង​អាជ្ញាធរ នាំគ្នា​ប​ញ្ជេះ​ទឹក​ចេញពី​ភូមិដ្ឋាន​របស់​ពួកគាត់​ឡើយ ពួកគាត់​បាន​បន្ត​​ទៀតថា បើសិនជា​អាជ្ញាធរ​និង​ក្រុង​ហ៊ុន​ធ្វើ​ព្រងើយ​ត៏​ទៅទៀត​នោះ ពួកគាត់​និង​លើកគ្នា​ទៅ​​P1010039

កាយ​មុខទឹក​នោះ​ចេញ​ដោយ​មិនបាច់​សុំ​ការអនុញ្ញាតិ​ពី​អស់លោក​ណា​នោះទេ ។​​លោក​មេឃុំ​ទុំ​ម៉ន មេឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ បានអោយដឹងថា ពិតជា​មាន​ហេតុ​ការ​ខាងលើ​​នោះ​ក្នុង​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​មែន លោក​មេឃុំ​ដ៏ដែល​បាន​បញ្ជាក់ទៀតថា លោក​បាន​រា​​យ​ការ​ណ៏​ជូន​ចៅហ្វាយស្រុក ចៅហ្វាយខេត្ត និង​មន្ទី​កសិកម្ម​រួចហើយ ដើម្បី​មាន​វិធានការ​​ជួយសង្គ្រោះ​ពលរដ្ឋ និង​ផល​ស្រូវ​របស់​ពួកគាត់​មួយចំនួនទៀត ប៉ុន្តែ​មកដល់ពេលនេះ មិន​​ទាន់​ឃើញ​មាន​អ្វី​គូរ​អោយ​គត់​ស​ម្គ​ល់​ក្នុងការ​ជួយសង្គ្រោះ​ផល​ស្រូវ និង​ប្រជាពលរដ្ឋ​ឡើយ លោក​បាន​បន្តទៀតថា បើសិនជា​ថ្នាក់លើ​មិន​រវល់​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទេ​​នោះ ច្បាស់​ជា​ជនរងគ្រោះ លើកគ្នា​ទៅ​កាយ​មុខទឹក​ដើម្បី​សង្គ្រោះ​ផល​ស្រូវ និង​លំនៅដ្ឋាន​
​ពួកគាត់​ជាមិនខាន​ឡើយ​៕​P1010053