ខេត្តបន្ទាយមានជ័យផ្ទះលោកគ្រូពេទ្យម្នាក់ត្រូវចោរឡើង គាស់បង្អួច ចូលយកទ្រព្យសម្បត្តិ នៅក្នុងផ្ទះ អស់ប្រមាណជាង៤ម៉ឺន ដុល្លារ ខណៈម្ចាស់ផ្ទះ ជាគ្រូពេទ្យនោះ ទៅប្រចាំការនៅពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង
០០នាទី និងចន្លោះ៩និង១៥នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិជំទាវ ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោក យ៉ត សុផល អធិការដ្ឋាន នគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា ក្រោយពីលោក បាន ទទួលព័ត៌មាន ពីជនរង គ្រោះភ្លាមលោកក៏បានបញ្ជាកម្លាំងចុះទៅចំណុចកន្លែងកើតភ្លាមៗ តែម្តង ដើម្បីស្រាវជ្រាវរកមុខសញ្ញាក្រុម ចោរឡើងគាស់ផ្ទះ នោះ។
លោកបានបន្តថា ចោរបានឡើងគាស់បង្អួចផ្នែកខាងក្រោយ រួចក៏ធ្វើសកម្មភាពតែម្តង និងដឹងថាពីស្ថានភាពថាម្ចាស់ផ្ទះមិននៅផងដែរ ដូចជាដឹងច្បាស់ទៀតផង។ចំណែកជនរងគ្រោះជាម្ចាស់ជ្ទះមានឈ្មោះ ហ៊ី ហេងញាស់ ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខងារជាគ្រូពេទ្យផ្នែកវះកាត់នៅក្នុងមន្ទីរពេទ្យមង្គលមិត្តភាពកម្ពុជា- ជប៉ុន មង្គលបូរី រស់នៅភូមិជំទាវ ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី ។លោកក៏បានបញ្ជាក់ថា ចោរឡើងគាស់ផ្ទះយកទ្រព្យសម្បត្តិ ដូចជា ប្រាក់ ៦០ម៉ឺនបាត (លុយថៃ), ប្រាក់ខ្មែរ ៦លានរៀល, ប្រាក់ ដុល្លារ ៦០០ដុល្លារ, ខ្សែ ក ៥ ខ្សែ ក្នុងនោះ មាស៣ខ្សែ និង ប្លាកទីន ព្រមទាំបណ្តោង សរុប ៤,៥តំឡឹងមាស,ខ្សែដៃ មាស ២ ខ្សែរ ១,៥
តំឡឹងមាស ,ផ្លាទីន ២ ខ្សែ ដាំត្បូងក្រហម ,កងដៃ ២ វង់ភ្លេចតំលៃ ,ចិញ្ចៀន មាស៣ ជី និងចិញ្ចៀន ពេជ្រ២វង់, និងក្រវិលពេជ្រ ១គូ របើសរុបទាំងប្រាក់ និងគ្រឿងអលង្លការអស់សរុបជាង ៤០០០០ដុល្លារ ឯណោះ។លោកយ៉តសុផលបាននិយាយថា កម្លាំងសមត្ថកិច្ច កំពុងតាមរកក្រុមចោរគាស់បង្អួច ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់ពេទ្យនោះដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕