មន្ទីរអបរំបើកបវេសនះកាលឆ្នាំសិក្សា២០១៤ ២០១៥ នៅសាលាវិទ្យាល័យហ៊ុនសែន មិត្តភាពស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៌បើកបវេសនកាលឆ្នាំសិក្សា២០១៤ ២០១៥បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថា ថ្ងៃទី០១ វិច្ឆិកា គឺជាថ្ងៃដ៌មានសារះ សំខាន់ណាស់ ក្នុងការបើកទំពរ័ឆ្នាំសិក្សាថ្មី សំរាប់សិស្សានុសិស្ស និងស្សិត ក្នុងវិទ្យាល័យ ក្នុងខេត្តព្រះសីហនុ ព្រោះសិស្សទាំងអស់កំពុងស្ថិតក្នុងវ័យសិក្សា ដែលជាកុលបុត្រ កុលធីតាជាទី
ស្រឡាញ់របស់ឪពុកម្តាយគ្រប់ៗគ្នានៅទូទាំងប្រទេស ក្នុងការចូលបន្តការ សិក្សាទៅថ្នាក់បន្តទៀត និងជាថ្ងៃចាប់ផ្តើមដំបូងនៃឆ្នាំសិក្សាសំរាប់កុមារដែលទើបនឹងគ្រប់ អាយុចូលសិក្សាដំបូង ហើយក៌ជាទិវាដ៌មានសារះសំខាន់ត្រូវបានប្រារព្ធធ្វើឡើងក្នុងបុព្វហេតុលើកកំពស់គុណភាពអប់រំ វប្បធម៌ ស្រឡាញ់ការសិក្សារៀនសូត្រប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសការបើកបវេសនកាល គឺជាការសិក្សាឆ្នាំដំបូងដើម្បីក្រេបយកចំណេះវិជ្ជា គឺជាទ្រព្យដ៌មានតម្លៃរួមចំណែកលើកតម្កើងកិត្យានុភាពជាតិ ឪ្យកាន់តែខ្ពស់ត្រដែត ប្រកបដោយសុខដុមរម្នា ហើយក៌ជាការំលឹកដាស់តឿនដល់កុលបុត្រ កុលធីតាខ្មែរខិតខំរៀនសូត្រព្រោះសិស្សានុសិស្សជាទំពាំងស្នងឬស្សី និងជាសសរទ្រូងនៃប្រទេសជាតិ ។ ព្រមទាំងផ្តាំផ្ញើដល់សិក្សានុសិស្សត្រូវជៀសឪ្យឆ្ងាយពីគ្រឿងញៀន និងបដិសេដ្ឋនៃគ្រឿងញៀនដែលបំផ្លាញអនាគត និងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។
លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានអានរបាយការណ៌ក្នុងឪកាសបើកបរវេសនះកាលថា ឆ្នាំនេះមុនខុសពីឆ្នាំមុនៗដែរ មន្ទីរអប់រំបានប្រារព្ធបើកបវេសនកាលជារាងរាល់ឆ្នាំ ដើម្បីសិក្សាបង្កើននូវធនធានមនុស្សប្រកបដោយគុណភាព សមត្តភាព ទេពកោសល្យ និងវិជ្ជាជីវ ប្រកបដោយសក្តានុពលសម្រាប់ការចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ចកិច្ច ដូច្នេះឪ ពុកម្តាយគ្រប់រូប ត្រូវមានភារកិច្ចនាំកូនចៅរបស់ខ្លួនមកចុះឈ្មោះឪ្យបានទាន់ពេលវេលា ដើម្បីអនាគតដ៌ត្រចេះត្រចង់កូនចៅរបស់ខ្លួន ព្រោះមានតែក្មួយៗទេដែលជាទំពាំងស្នងឬស្សី ចូលរួមកសាងអភិវឌ្ឍន៌ប្រទេសជាតិ ឪ្យមានការរីកចំរើន នៅពេលថ្ងៃខាងមុខ ។
បន្ទាប់មកឯកឧត្តមក៌បានចែកអំណោយជូនដល់លោកគ្រូ អ្នកគ្រូ ចូលនិវត្តន៌ចំនួន ១០នាក់ ដែលកន្លងមកបំពេញភារកិច្ចជូនជាតិប្រកបដោយមនះសិក្ខាសេហ្នាជាតិ ៕