​ទំនាស់​ដីធ្លី​នៅ​ឃុំ​ថ្មដា​រវៀង​ពលរដ្ឋ​២៣​គ្រួសារ​វាត​យក​ពី​ក្រុមហ៊ុន​អាច​ដោះស្រាយ​គ្នា​បាន​នាពេលខាងមុខ​បន្ទាប់ពី​លោក​អភិបាលខេត្ត​ចុះទៅពិនិត្យ​រូ​ច​

0

​ពោធិសាត់ លោក ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិសាត់​បា​ន​ថ្លែងប្រាប់​ប្រជាន​ទាំង​២៣​គ្រួសារ ដែល​បាន​រៀន​ដី​ពី​ក្រុមហ៊ុន​ថា ។ គ្មាន​ប្រជាពលរដ្ឋ​គ្រួសារ​ណាមួយ​ដែល​រដ្ឋ​អត់ឱ្យ​មាន​ដី​រស់​នៅទេ តែ​ពួកគាត់​ភាគច្រើន​តែងតែ​បម្លាស់​ទី លក់​ដី​ដែល​ខ្លួនរ​ស់បាន​ពីរ​ដ្ឋ ចេញពី​ដំបន់​

មួយ​ទៅ​រាន​ដី​មួយទៀត​រស់នៅ​ដំបន់​មួយទៀត ។ កា​ថ្លែង​បែបនេះ គឺ​ស្រប​ពេលដែល​លោក​អភិបាលខេត្ត​ពោធិសាត់ ជាមួយ​ក្រុម​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ទៅ​ដំបន់​ទំនាស់​ដីធ្លី​នៅ​ព្រំដែន​ខ្មែរ ថៃ ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិសាត់ កាលពី​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដើម្បី​សម្របសម្រួល​គ្នា​ឡើងវិញ ។IMG-20141103-WA0001

បើតាម មន្ត្រី​ជំនាញ​ផ្នែក​ដីធ្លី​នៅ​ស្រុក​វាលវែង​បានឱ្យ​កម្ពុ​ជាថ្មី​ដឹងថា កា​លើកឡើង​របស់លោក​អភិបាលខេត្ត គឺ​ពិតជា​ត្រឹមត្រូវ ។ ព្រោះ​ប្រជាពលរដ្ឋ​ទាំង​២៣​គ្រួសារ​នេះ អ្នកខ្លះ​មកពី​ដំបន់​ផ្សេង ខ្លះ​រស់នៅ​ទីនេះ​ដែរ​តែ​លក់​ដី​អស់ បាននាំគ្នា​រាន​ដីធ្លី​ពី​ក្រុមហ៊ុន MDS រស់នៅ​ទៅវិញ ។

លោក​បន្តថា លោក​អភិបាលខេត្ត​បាន​ព្យាយាម​សម្របសម្រួល​គ្រប់បែប​យា​៉​ង ដោយ​សម​ទាន​ជូន​ប្រជាពលរដ្ឋ នៅ​ដី​ទីតាំង​ផ្សេង ដើម្បី​ចេញពី​ដំបន់​ជំលោះ​នេះ យា​៉​ង​សមរម្យ តែ​ពួក​ទាំង​២៣​គ្រួសារ​មិន​ព្រម​។ មន្ត្រី​ដដែល​នោះ​បន្តថា ដោយសា​តែ​ប្រជាពលរដ្ឋ​មិន​ព្រម​តាម​កា​សម្របសម្រួល ពី​អាជ្ញាធ​មរ លោក​អភិបាល​ក៍បាន​បន្ត​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ជា​បណ្ដោះអាសន្ន​ទៀត​។ តែ​ហាម​មិនឱ្យ​មានកា​បន្ត​កាប់ឆ្ការ​រុករាន សាងសង់​លំនៅ​ដ្ថា​ន​ថ្មី និង ដាំ​ដំណាំ​យុទ្ធ​សាស​ឡើយ លើក​តែ​ដំណាំ​វិលជុំ ពីព្រោះ​ដី​នេះ​ជា​ដី​របស់​ខាង​ក្រុមហ៊ុន ដែលជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​ប្រគល់ឱ្យ​ក្រុមហ៊ុន​MDS​ធ្វើការ​អភិវឌ្ឍន៍​នៅ​ដំបន់​ព្រំដែន​នេះ ដើម្បី​បើក​ច្រក​សេដ្ឋកិច្ច​ពិសេស ព្រំដែន ខ្មែរ ថៃ នាពេលខាងមុខ ព្រោះថា​ស្ថានភាព​ដី​នេះ​នៅមាន​ទំនាស់​រងចាំ​បន្ត​កា​ដោះស្រាយ​គ្នា​ក្នុង​ក​ម្រឹត​ណាមួយ​។IMG-20141103-WA0004

ពលរដ្ឋ​៤​ទៅ​៥​គ្រួសារ​ក្នុងចំណោម​ទាំង​២៣​គ្រួសារ​នៅលើ​ដី​ទំនាស់​នោះបាន​រៀបរាប់​ប្រាប់​កម្ពុ​ជាថ្មី​ថា ប្រសិន​ជាមាន​ភាពជាក់លាក់​ណាមួយ​ពី​អាជ្ញាធ​មរ​ខេត្ត និង ក្រុមហ៊ុន​ដោះស្រាយ​ដោះដូរ​ដី​ផ្សេង​ជូន​ពួកគាត់​រស់នៅ ពួកគាត់​សុខចិត្ត​ទទួលយក តែ​សុំ​សំណួ​ម​ពរ​ឲ្យ​រក​ទីតាំង​ដែល​ពួក​ឲ្យ​គាត់​អាស្រ័យ​ផល​បាន មាន​ផ្លូវ​ធ្វើដំណើរ​ទៅមក​ឲ្យ​បាន​ស្រួល​ផង ពីព្រោះ​ទីនេះ​សំបូរ​ព្រៃ​ហើយ​មាន​មីន​ច្រើន​ទៀត ៕IMG-20141103-WA0003

ទាក់ទង​និង​រឿង​រាវ​ជុំលោះ​ដីធ្លី​នេះដែរ កម្ពុ​ជាថ្មី​បានធ្វើកា​ទុំនាកទំនង​ទៅខាង ដំណាង​ក្រុមហ៊ុន​MDS លោក​បាន​ឲ្យ​ដឹង​កាលពី​វេលា​មោ​៉​ង​៤​និង​៥​នាទី​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រុមហ៊ុន​លោក​រង​ចាំតែ​អាជ្ញាធ​មរ​សម្របសម្រួល​គ្នា​ត្រូវ​ជាមួយ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ហើយ​ខាង​ក្រុមហ៊ុន​របស់លោក​បាន ត្រៀម​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ទុក​ជូន​ជាស្រេច​ហើយ​ក្នុងកា​រស់នៅ​របស់​ពួកគាត់ ឲ្យ​មាន​មូល​ដ្ថា​ន​ស្របច្បាប់​ច្បាស់លាស់ ៕ សួ​ម​បញ្ជាក់​ផងដែរ​ថា​ដី​ទំនាស់​នេះ​មាន​ទីតាំង​នៅក្នុង​ភួ​មិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិសាត់ ដោយ​កា​ប្រជាជន​រាន​យកមក​កាន់កាប់​រស់នៅ​នោះ ពុំទាន​មាន​ដំណាំ​យុទ្ធសាស្ត្រ​មួយ​ដើមឡើយ​ណាមួយ​ទេ គឺ​ពួកគាត់​គ្រាន់តែ​សាងសង់​ផ្ទះ​រស់នៅ រ​ដេ​បរ​ដុប​ប៉ុណ្ណោះ និយាយ​រួម​គឺ​ដី​នេះ​គ្មាន​ដំណាំ​អ្វី​ទាំងអស់ ៕