លោកលឹម ងួន សូមណូមពរ ឲ្យសាលាដំបូងខេត្តព្រះសីហនុ ពន្លឿនដំណើរការសំណុំរឿងមនុស្ស ចំនួន០៧ពាក់ព័ន្ធ ឃុបឃិតគ្នាលក់ដីកម្មសិទ្ធិរបស់លោកទំហំ១៣ ហិកតាស្ថិតក្នុងឃុំ កែវផុស

0

ខេត្តព្រះសីហនុ៖ សូមណូមពរបែបនេះបានធ្វើឡើងខណៈ លោក ទទួលបានព័ត៏មានថា មនុស្សពាក់ព័ន្ធទាំង ០៧នាក់ខាងលើដែលកន្លងមក ត្រូវបាន លោក អ៊ីវ ត្រាយព្រះរាជអជ្ញារងសាលាដំបូងខេត្ត ព្រះសីហនុ សម្រេច បញ្ជួនសំណុំរឿង ឲ្យកង រាជា អាវុហ្ថខេត្តព្រះសីហនុបើកការស្រាវ ជ្រាវនិងស៊ិបអង្កេតតាម និតីវិធី តាំងពី ថ្ងៃ ទី២៤ខែ មិថុនា ឆ្នាំ ២០២៤ នោះ ជាលទ្ធផលមិនទទួលបានអ្វីទាំងអស់ ពោលគឺ កងរាជាអាវុហ្ថ ខេត្ត ព្រះសីហនុ បានបញ្ជូនសំណុំរឿងខាងលើនេះត្រឡប់មកសាលាដំបូងវិញដោយគ្មានចម្លើយជាហេតុធ្វើឲ្យរូបលោក(លឹមងួន)នៅតែទទួលរងនៅភាពអយុត្តិធម៏ដ៏ដែលជាដ៏ដែល។ ហើយបច្ចុប្បន្ន នៅលើ ដីទំនាស់នេះ ក៏មាន ឈ្មោះចាន់ ធូ បានមកបោះ បង្គោលថ្ម ព័ទ្ធរបងលួសលើទំហំដីចំនួនប្រមាណ ០៣ ហិកតា យ៉ាងអនាធិប តេយ្យ ផងដែរ ដោយបុគ្គល់ ឈ្មោះ ចាន់ ធូនោះបានអះអាងថា រូបគេគ្រាន់ជាអ្នកស៊ី ធ្វើ របង ប៉ុណ្ណោះ(មិនមែនម្ចាស់ ដីទេ)។ ទង្វើរបស់ បុគ្គល់ ឈ្មោះចាន់ ធូ ខាងលើ សបញ្ជាក់ឲ្យឃើញថា ជាការ រំលោភ ពំពានទាំងស្រុងលើការ អនុវត្តច្បាប់របស់សាលា ដំបូង ពិព្រោះ ទីតាំងដីនេះ ស្ថិតក្នុងបណ្តឹង របស់ លោក លឹម ងួន ដែលតុលាការកំពុង ដំណើរការតាមនិតីវិធី។ ជាការសំណូមពរ សូមឲ្យសាលាដំបូងមេត្តាពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ផងដែរ ចំពោះ បុគ្គល់ឈ្មោះចាន់ ធូ នេះ។

សូបបញ្ជាក់ផងដែរថា ៖យោងតាមពាក្យបណ្តឹង របស់ លោក លឹម ងួន(ជាម្ចាស់ដី ) ចុះថ្ងៃទី២១ខែ ឧសភា ឆ្នាំ ២០២៤ ដែលបាន ដាក់ចូលទៅ ឯកត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា៖មនុស្ស ដែលជាប់ ពាក់ព័ន្ធ ក្នុងរឿងឃុបឃិតគ្នាលក់ដីរបស់គាត់ ទំហំប្រមាណ១៣ហិកតា ស្ថិតនៅភូមិឬទ្ធី២ឃុំ កែវផុស ខាងលើ រួមមាន៖ទី១. ឈ្មោះសុន ពិសី មានតួនាទីជាអភិបាលរងស្រុកស្ទឹងហាវ ។២-ឈ្មោះធឿន សុធិន មានតួ នាទីអតីតៈជានាយករដ្ឋបាលសាលាស្រុកស្ទឹងហាវបច្ចុប្បន្នជាអភិបាលរង ស្រុកស្ទឹង ហាវ ។៣-ឈ្មោះ សួន សុខណា មានតួនាទីជាមេបញ្ជាការតំបន់ ប្រតិបត្តិ ការសឹករងស្រុក ស្ទឹងហាវ។៤-ឈ្មោះ ផេង ម៉ឹន មានតួនាទីជាមេឃុំកែវផុស។៥-ឈ្មោះ ហេងសំណាងអតីតមេភូមិ  ឬទ្ធី០២ ឃុំកែវផុស។៦-ឈ្មោះ ស៊ឹម ប៉ូច ភេទប្រុស អាយុ៤៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ ឃុំទំនប់ រលក ស្រុកស្ទឹងហាវ ។៧-ឈ្មោះ គី តែត ភេទប្រុស អាយុ៤៩ ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខៈ ៧៩ ផ្លូវលេខ ២៤០ ភូមិ៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញជាមេការរបស់លោក ឧកញ៉ា ជៀម ផែន។ មនុស្ស ចំនួន០៧នាក់ខាងលើនេះត្រូវបានលោក លឹម ងួនប្តឹង ពីបទប្រើអំពើហិង្សា លើអ្នកកាន់កាប់អចលនៈវត្តុស្រប ច្បាប់ដោយ សុចរិត និងធ្វើឲ្យខូចខាតដោយចេតនាសា្ថនទម្ងន់ទោសនិងទាមទាសំណង ការខូចខាតចំនួន ៣០០.០០០.០០០៛(បីរយលានរៀល)រួមនិងសំណងជំងឺចិត្តនិងសេវាកម្មច្បាប់ចំនួន៨០.០០០.០០(ប៉ែតសិបសិបលានរៀល)ផងដែរ។

ដោយនៅក្នុងពាក្យបណ្តឹងនោះបានបញ្ជាក់ថា៖កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះធឿន សុធិន ឈ្មោះសូនសុខណា,ឈ្មោះ ហេង សំណាង,ឈ្មោះ ស៊ឹម ប៉ូច ភេទប្រុស អាយុ៤៥ ឆ្នាំ និងឈ្មោះ គី តែតព្រមទាំង បក្សពួកប្រដាប់ដោយអាវុធប្រភេទAKផងនោះបាននាំគ្នាយកគ្រឿងចក្រ(អាអិចមួយគ្រឿងទៅធ្វើការជីកកាយធ្វើប្រឡាយដោយរំលោភកយកដីចំការរបស់លោក លឹមងួន មានទំហំ ១២៧, ៣៥៨ម៉ែត្រការ៉េមានទីតាំងស្ថិតនៅ ក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹង ហាវ ខេត្តព្រះសីហនុរំលោភយកត្រង់ៗតែម្តង ។ហើយការដែលឈ្មោះ ធឿន សុធិន.ឈ្មោះ សូន សុខ ណា ឈ្មោះ ហេង សំណាង ,ឈ្មោះ ស៊ឹម ប៉ូច និងឈ្មោះគឺ តែតព្រមទាំងបក្សពួកហ៊ានធ្វើសកម្មភាពដឹកនាំកំលាំងនិងគ្រឿងចក្រទៅធ្វើការឈូសឆាយ ជីក កាយប្រឡាយ ព័ទ្ធយកដីរបស់លោកលឹម ងួនទាំងកម្រោលបែបនេះ គឺដោយសារតែលោក សុខ ពិសី មាន តួនាទីជាអភិបាលរង ស្រុកស្ទឹងហាវនិង លោក ផេងម៉ីនជាមេឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ ជាអ្នកបើកឪកាសឲ្យដោយបានចុះហត្ថលេខាលើឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីនិងចេញច្បាប់អនុញ្ញាតិសំអាតដីនិងកាយព្រំដីទាំងបំពាន ទៅឲ្យ ឈ្មោះគឺតែត និងឈ្នោះស៊ិមប៉ូចទើបបណ្តាលឲ្យកើតមាននូវការជីក កាយព្រំដីបំផ្លាញដើមកាស្សាដែលដាំនៅលើដីចំនួន ១៤០.០០០(មួយម៉ឺនបួនពាន់) ដើមនិងធ្វើរបងព័ទ្ធ យក ដីកម្មសិទ្ធិ របស់លោក លឹម ងួន រំលោភយកឆៅៗតែម្តង។ ក្នុងនោះដែរដើមកាស្សាដែលបានឈូសឆាយរំលំរួចហើយត្រូវបានឈ្មោះហេងសំណាងនិងឈ្មោះស៊ឹមប៉ូចនិងលោក គឺតែតធ្វើការដុតចោលចំណែកសំណល់ពីការដុតត្រូវបានឈ្មោះហេង សំណាងឈ្មោះ ស៊ឺប ប៉ូចនិង ឈ្មោះគឺតែត យកគ្រឿងចក្រជាប្រភេទ(អេស្កា)មកកាយដីប្រមូលកប់ក្នុងគោល បំណង បំបាត់ ភស្តុតាង ថែមទៀត ផង។សរុបសេចក្តីមក សកម្មភាពក្រុមមនុស្សខាងលើ ហាក់មិនខ្វាយខ្វល់និង ច្បាប់អ្វីនោះ ឡើយ បើទោះជាមានអាជ្ញាធរចុះទៅធ្វើការហាមឃាត់និងធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពចំនួន០៣លើករូចកមហើយក៏ដោយ។ជុំវិញបញ្ហារនេះលោក សុន ពិសី អភិបាលរងស្រុង ស្ទឹងហាវ កន្លងមកបាន ធ្វើការ បញ្ជាក់ថា  លោក ពិតជាបាន ចុះហត្ថលេខា នឹង បោះត្រា ទៅលើ លិខិត ផ្ទេរសិទ្ធិ នឹង ផែនទី បង្ហាញរ ទីតាំងដី ទំហ៊ំ ១៣ ខាងលើ នេះ ប្រាកដមែន  ដោយសារ តែ បុគ្គល់ ឈ្មោះ ស៊ីម ប៉ូច  មាន ឯកសារ ទិញលក់ ដី កន្លងមក ដោយដីនេះខ្លះ លោក ស៊ីម ប៉ូច បាន ទិញ ពីមេ ទាហានសិករង  ស្រុក ស្ទឹង ហាវ គឺ លោក សូន សុខណា នឹងមួយចំនួនទៀត ទិញពី ទាហាន ។  ហើយការចុះហត្ថលេខា  លើលិខិតស្មាមខាងលើនេះ  ក៏លោកមាន  ការឯក ភាព នឹងផ្ទេរ សិទ្ធិ ត្រឹមត្រូវ ពីលោក ឆាយសុគន្ធដា អតីតៈអភិបាលស្រុក ស្ទឹងហាវ តាមផ្លូវ ច្បាប់ ផងដែរ ។

ដោយឡែកសំរាប់ លោក  ហេងសំណាង ជាមេភូមិ ឬទ្ធី២ ឃុំ កែវផុស  ជាមួយនឹង បញ្ហារខាងលើ កន្លងមកក៏បាននិយាយត្រង់ៗថា លោក មិនបាន ដឹង ពីរ ដីខាងលើនេះទេ គឺលោក ចុះហត្ថលេខាតាមតែ លោក មេឃុំ ប៉ុណ្ណោះ ដោយលោក មេឃុំ និយាយថា ដីនេះជា ដីរបស់ មេស៊ីញ៉េរទៅវាមិនខុសទេ  ហើយ ឯកសារ មេឃុំ បានចុះហត្ថលេខារូចមុនជាស្រាច់ ទើប ខ្លូនចុះតាម ក្រោយ ប៉ុន្តែរ ក្រោយ មកទើបដឹងថា ដីខាងលើ ជាដី មានទំនាស់។

តែទោះជាយ៉ាងណាក៏ដោយជុំវិញករណីវិវាទដីខាងលើនេះកន្លងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏ធ្លាប់បានចុះស្រាវជ្រាវស៊ិបអង្កេតយ៉ាងលំអិតផងដែរ(តាមការស្នើរសុំរបស់លឹមងួន)និងបានចង់ក្រងជារបាយការណ៏ស្តីពីឯកសារផ្លូវច្បាប់ពាក់ព័ន្ធការកាន់ដីខាងលើរបស់លោកលឹមងួនផងដែរ។ ចំណែកអង្គភាព ប្រឆាំង អំពើពុករលួយ (អ.ប.ព.)ក៏បានបញ្ជាក់ផងដែរថាប្រសិនបើថ្ងៃខាងមុខ រកឃើញ ឬប្រទះថាក្នុងរឿង នេះមាន តម្រុយនៃអំពើពុករលួយសូម កុំស្ទាក់ស្ទើរក្នុងការដាក់ពាក្យប្ដឹងសាជាថ្មីមកអង្គភាព ប្រឆាំង អំពើពុករលួយ៕

នាគសមុទ្រ