បញ្ហាអាស្រ័យផលហើយទន្ទ្រានដីព្រៃ តំបន់៣ថែមទៀតរបស់ លោក ជឿន ចិត្ត គ្មានអ្វីពាក់ព័ន្ធជាមួយមន្ត្រីអាវុធហត្ថទេ

0

អ៊ុក ផ្លុង

សៀមរាប ÷ កាលពីថ្ងៃច័ន្ទទី២៧ ខែ មករា ឆ្នាំ ២០២៥ អង្កភាព យើងខ្ញុំ បានចុះផ្សាយពី ករណី លោក ជឿន ចិត្ត បច្ចុប្បន្ន រស់នៅ ភូមិ ព្រៃ ប្រស់ ឃុំ សង្វើយ ស្រុក ជីក្រែង ខេត្ត សៀមរាប ករណី អាស្រ័យ ផល ហើយទន្ទ្រានដីព្រៃតំបន់៣ ជាតំបន់ហាមឃាត់ របស់អាជ្ញាធរ បឹងទន្លេសាប នៅចំណុច ផ្លូវ ឡាន ម្តុំ ច្រមុះ ជ្រូក ខាង លិច ភូមិ ព្រៃ ប្រស់ ស្ថិតក្នុង ភូមិ បុស្សគរ ឃុំ គោក ធ្លកក្រោម ស្រុក ជីក្រែង ខេត្ត សៀមរាប។ អង្កភាព យើងខ្ញុំបានចុះផ្សាយទៅតាម ប្រភពព័ត៌មានពីប្រជាពលរដ្ឋថាអ្នកក្លាហានខាងលើនេះហ៊ានធ្វើដូច្នេះសង្ស័យអាង បងថ្លៃជា PM ។ ទន្ទឹមនឹងនោះដែរ អ្នកសារព័ត៌មានយើងខ្ញុំមិនបានធ្វើការទំនាក់ទំនងពី បងថ្លៃ របស់ លោក ជឿន ចិត្ត ជា រាជអាវុធហត្ថ ដើម្បីបកស្រាយទេ ព្រោះគ្មានលេខ ទូរស័ព្ទ។ រហូតដល់ថ្ងៃអង្គារទី២៨ នេះ បងថ្លៃរបស់លោក ជឿន ចិត្ត បានធ្វើការបកស្រាយព្រមទាំង ស្បថស្បែ ជូន លោកមេបញ្ជាការ អាវុធហត្ថ ស្រុកជីក្រែងថា លោក មិនបានពាក់ព័ន្ធរឿងនេះទេហើយ ក៏ មិនបានដឹងថាប្អូនថ្លៃរបស់លោក បានប្រព្រឹត្តរឿងដូច្នេះដែរ។ ពាក់ព័ន្ធការចុះផ្សាយ នេះដែរ ក៏មានប្រតិកម្មពីថ្នាក់ដឹកនាំមួយចំនួន ដូចជា÷ នាយរងផ្នែក រដ្ឋបាលជលផល ដំដែក លោក សរ ម៉ាប់ និងនាយខណ្ឌ រដ្ឋ បាល ជលផលខេត្ត សៀមរាប លោក ធិន នីសុធី ផ្ញើរសារតាមប្រព័ន្ធ Telegram ថាចាំរៀបចំកម្លាំងចុះពិនិត្យ ទីតាំងកើតហេតុ។ ទន្ទឹមនឹងនេះដែរ ក្រោយពីការបកស្រាយនិងស្បថស្បែ របស់ អាវុធហត្ថ ចំពោះមុខ មេបញ្ជាការ ថាមិនបានពាក់ព័ន្ធ ករណី នេះហើយ អង្ករភាព យើងខ្ញុំ សូមជម្រាប ជូនដល់ សាធារណជនក៏ដូចជា មន្ត្រី រាជការ គ្រប់ជាន់ ថ្នាក់ថា រឿងអាស្រ័យ ផល ហើយជួលកម្មករទន្ទ្រានដីព្រៃតំបន់៣ នៅចំណុចខាងលើគ្មានអ្វីពាក់ព័ន្ធ ជាមួយ អាវុធហត្ថ នោះទេវាជារឿងរបស់ លោក ជឿន ចិត្ត។ បញ្ហា អាវុធហត្ថគ្រាន់តែជាការ ចោទប្រកាន់ដោយយល់ច្រឡំ របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ អង្កភាពយើងក៏សូមឲ្យ ប្រជាពលរដ្ឋ បន្តជឿជាក់ និងមានទំនុកចិត្ត លើកងរាជអាវុធហត្ថស្រុកជីក្រែង ក្នុងការ ការពារ សន្តិសុខ និងបង្ក្រាប បទល្មើស ផ្សេងៗ ដោយ សច្ចភាព និងទៀតត្រង់ គ្មានមន្ត្រីពុករលួយ ក្នុងអង្កភាព ក្រោមការដឹកនាំ ដ៏ហ្មឹងម៉ាត់របស់ វីរៈសេនីយ៍ត្រី ហង្ស វិចិត្រ៕