កិច្ចប្រជុំជាមួយក្រុមហ៊ុនឯកទេសសាងសង់ស្ពានដែក មកពីអេស្ប៉ាញ ដើម្បីស្វែងយល់បទពិសោធន៍ និងបច្ចេកទេស

0
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន CENTUNION មកពីប្រទេសអេស្ប៉ាញ ដែលមានឯកទេសក្នុងការសាងសង់ស្ពានដែក ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកបច្ចេកទេស លោកអគ្គនាយករងបច្ចេកទេស លោកប្រធាននាយកដ្ឋាន និងតំណាងអគ្គនាយកដ្ឋានសាធារណការ ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីស្វែងយល់ពីបទពិសោធន៍ និងបច្ចេកទេសក្នុងការសាងសង់សំណង់អំពីគ្រឿងបង្គុំដែករបស់ក្រុមហ៊ុន CENTUNION ដែលជាក្រុមហ៊ុនឈានមុខមួយមកពីប្រទេសអេស្ប៉ាញ ហើយក្រុមហ៊ុនមានបទពិសោធន៍លើគម្រោងទ្វេភាគី ដែលផ្ដល់ហិរញ្ញប្បទានដោយប្រទេសអេស្ប៉ាញ ក្នុងនោះក្រុមហ៊ុនកំពុងមានសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ដូចជា ប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា និងហ្វីលីពីន ផងដែរ៕