បុរសស្រវឹងខួបម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

0

អ៊ុក ផ្លុង

សៀមរាប÷ បុរសស្រវឹងខួបម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មករា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋប្រទះឃើញសាកសព បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម តាម ផ្លូវជាតិ លេខ ៦ មុខ សាលា ឃុំ កំពង់ក្ដី ស្ថិត ក្នុង ភូមិ កំពង់ក្ដី

Oplus_131072

២ ឃុំ កំពង់ក្ដី ស្រុក ជីក្រែង ខេត្ត សៀមរាប។ យោងតាមសម្ដី ប្រជាពលរដ្ឋ ដែលស្គាល់ជនរងគ្រោះ ខាងលើនេះថា ជនរងគ្រោះ ឈ្មោះ ឈុន គឹម ឈង់ ហៅ (ដា )ភេទប្រុស អាយុ ៤៧ ឆ្នាំ ជាជនអនាថា ស្រវឹង ខួប គ្មានផ្ទះសម្បែង។ ពាក់ព័ន្ធករណី ខាងលើនេះ លោក វិរះសេនីយ៍ទោ ហេង ហុក អធិការ រងនៃអធិការដ្ឋាន នគរបាល ស្រុក ជីក្រែង ទទួល បន្ទុក ព្រហ្មទណ្ឌ បានប្រាប់អ្នកសារព័ត៌មាន តាម ទូរស័ព្ទ ថាបើយោងតាមការពិនិត្យ របស់គ្រូពេទ្យ និងការធ្វើកោសល្យវិច័យ របស់ មន្ត្រី ជំនាញជនរងគ្រោះ ស្លាប់ដោយសារជំងឺ ខ្យល់គរ លោកបន្តថាបើតាម ប្រសាសន៍របស់គ្រូពេទ្យ សន្និដ្ឋាន ថាបញ្ហានេះបណ្តាលមកពី ជនរងគ្រោះ ផឹកស្រាស្រវឹងខួបមិនសូវបានហូប បាយ និងបើកបរពេលស្រវឹងធ្វើឲ្យគ្រោះថ្នាក់ ចរាចរណ៍ជាច្រើនដងបណ្ដាលឲ្យសរសៃឈាមដើរមិនល្អទើបជនរងគ្រោះស្លាប់បែបនេះ។ ពេលនេះ សព ជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕