ក្នុងពិព័រណ៍ទេសចរណ៍វប្បធ៌មនិងពាណិជ្ជកម្មដែលរៀបចំដោយមន្ទីរទេសចរណ៍“ភោជនីយដ្ឋានឆ្នេរថ្មី”ទទួលបានការគាំទ្រច្រើនពីសំណាក់ ភ្ញៀវទេសចរ ជាមួយនិង សេវាកម្មល្អ និង ម្ហូបអាហារមានឱជារសឆ្ងាញ់

0

ខេត្តព្រះសីហនុ៖ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ឆ្នាំ ២០២៥នេះ រដ្ឋបាលសាលាខេត្ត ព្រះសីហនុ .មន្ទីរទេសចរណ៍ និងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ទេសចរណ៍វប្បធ៌ម រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ក្នុងបរិវេណទីលានសម្ដេចតេជោ(តំបន់ពយតាមូង) ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឈានមកដល់ថ្ងៃបញ្ចប់ប្រកបដោយផ្លែផ្កាដោយ ក្នុងនោះភោជនីយដ្ឋានឆ្នេរថ្មី”ទទួលបាន ការគាំទ្រ ច្រើន ពីសំណាក់ ភ្ញៀវទេសចរ ជាមួយនិង សេវាកម្មល្អ និង ម្ហូបអាហារមានឱជារសឆ្ងាញ់។

លោកតាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថាការប្រារព្ធពិធីពិព័រណ៍ ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ក៏ដូច កម្មវិធីកម្សាន្តផ្សេងៗ រដ្ឋបាលខេត្ត មន្ទីរទេសចរណ៏ជាពិសេស ក៏ក្រសួងទេសចរណ៍ រៀបចំឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្តច្រើន  នឹង បង្ហាញអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ លើវិស័យទេសចរណ៍ និងអ្នកវិនិយោគ ដោយមានកិច្ចសហប្រតិ បត្តិ ការរវាងវិស័យសាធារណៈឯកជន រួមនិងពីបណ្ដាក្រុមហ៊ុនផ្សេងៗជាច្រើនផងដែរ ដើម្បីបង្ហាញ អំពីផលិត ផលរបស់ខ្លួនទាំងអស់នេះសបញ្ជាក់ឱ្យឃើញពីការខិតខំរបស់ថ្នាក់ដឹងនាំរដ្ឋបាលខេត្ត.មន្ទីរទេសចរណ៍ខេត្ត អនុវត្តតាមការណាំនាំរបស់ជាក្រសួងទេសចរណ៍ ដើម្បីបង្កើតព្រឹត្តិការណ៍បង្ហាញ ទៅដល់បងប្អូន ប្រជាពល រដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុកក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តនៅ ក្នុងខេត្តព្រះសីហនុ បានកាន់តែច្រើននិងបង្កើនប្រាក់ចំណូលជូនជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មានឱកាស បង្កើនមុខរបរ លើសេវាកម្ម វិស័យទេចរណ៏ក្នុងខេត្តព្រះសីហនុកាន់តែល្អប្រសើរ។

ក្នុងនោះមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បាន អបអរសាទរ ចំពោះសណ្ឋាគារ និងភោជនីយដ្ឋាន “ឆ្នេរថ្មី” ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដោយសណ្ឋាគារនេះ បានផ្ដល់សេវាកម្មល្អ និង ម្ហូបអាហារមានឱជារសឆ្ងាញ់ ពិសាជាទីគាប់ចិត្ត រហូតទទួលបានការវាយតម្លៃខ្ពស់អំពី ភ្ញៀវទេសចរជាតិ ដោយភ្ញៀវទាំងនោះ បានចាត់ទុកថា “ភោជនីយដ្ឋានឆ្នេរថ្មី” មានទីកន្លែងទទួលទានអាហារ ប្រកបដោយបរិយាកាសដ៏ស្រស់ស្អាត ដែលអាចគយគន់ទេសភាពសមុទ្រ កំពង់ផែ ទីក្រុង និងកោះ ដែលជា សម្រស់ធម្មជាតិ ដ៏ស៊ីវិល័យមួយ។ ផ្តើមពីសេវាបម្រើដ៏ល្អខាងលើនេះហើយទើបមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានផ្ដល់ប័ណ្ណអបអរសាទរជូន “ភោជនីយដ្ឋានឆ្នេរថ្មី” ដែលបានកែឆ្នៃមុខម្ហូបបន្ថែមចំនួន ៥មុខទៀត ក្នុងឆ្នាំ ២០២៥ សម្រាប់បម្រើសេវាកម្មម្ហូបអាហារ ដែលភ្ញៀវទេសចរ ភាគច្រើន និយមកម្មង់ទទួលទាន និង​ទទួល ស្គាល់ថា “មានឱជារសឆ្ងាញ់ពិសាជាប់មាត់៕

នាគសមុទ្រ