ស្ទឹងត្រែង៖ទោះជាអាជ្ញាធរបានធ្វើការផ្លាស់ប្តូរផ្សារក្រមួនក្នុងក្រុងទៅកាន់ទីតាំងថ្មីក៏ដោយ តែអាជីវករមួយចំនួន នៅតែបង្កភាពលំបាក បាននាំគ្នាដាក់តាំងទំនិញ លក់នៅតាមចិញ្ចើមផ្លូវ កន្លែងការដ្ឋានសាងសង់ធ្វើឱ្យមានការរាំងស្ទះ ដល់ការស្ថាបនាផ្លូវ។
ក្នុងសកម្មភាពកំពុងស្ថាបនាផ្លូវនៅលេខ៦៣និង៦៤ក្នុងក្រុងទល់មុខផ្សាស្ទឹងត្រែង មន្ទីរសាធារណៈ ការខេត្តស្ទឹងត្រែង សំណូមពរឲ្យអាជីវករ ឈប់ដាក់តាំងទំនិញលក់ដូរ នៅជិតការដ្ឋានធ្វើផ្លូវ ដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ ក្នុងពេលដែលក្រុមការងារជំនាញ ដំណើរកំពុងស្ថាបនាផ្លូវនៅក្នុងក្រុងនេះ។លោកប៊ុណារីអភិបាលក្រុងបានប្រាប់ឱ្យដឹងថាៈសាលាក្រុងបានជូនដំណឹងជាសាធារណៈរួចមកហើយតែប្រជាពលរដ្ឋខ្វះការចូលរួម និងមិនបានគិតពីប្រយោជន៍សង្គម ដើម្បីបំរើឲ្យវិស័យសាធារណៈ ក៏ដូចជាធ្វើឲ្យខេត្តមានសោភណ័ភាព និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ទៅមក ។
លោកអភិបាលក្រុងឲ្យអាជីវករលក់ដូរនៅមុខផ្សារ ត្រូវមានស្មារតីចូលរួចជាមួយអាជ្ញាធរផងបើមិនបានជួយអ្វីសុំឲ្យតែកុំបង្កភាពលំបាកពិបាកដោះស្រាយទៅបានហើយ។ បើតាម លោក សរ គឹមណាត ប្រធានមន្ទីរសាធារណៈការមានប្រសាសន៍ទទួលស្គាល់ថា៖ ការស្ថាបនាផ្លូវ ប្រព័ន្ធលូរនៅតាមផ្លូវជាតិលេខ៦៤និង៦៣នេះ វាពិតជាមានផលប៉ះពាល់ ទៅលើមុខរបរប្រជាពលរដ្ឋខ្លះៗនិងការធ្វើចរាចរទៅមក ហើយការងារអភិវឌ្ឍន៍ ក៏តែងតែទទួល បានសំណូមពរ ពីប្រជាពលរដ្ឋជាច្រើនណាស់ដែរ ។
លោកប្រធានមន្ទីរបញ្ជាក់ថា៖ចំពោះផ្លូវនេះក្រុមជំនាញ និងខិតខំធ្វើការស្ថាបនា ទៅតាមលក្ខណៈបច្ចេកទេសដើម្បីឲ្យមានគុណភាពត្រឹមត្រូវ ជាងនេះទៀតនោះផ្លូវនេះ ពេលធ្វើការត្រួសត្រាយហើយ ក្រុមជំនាញនិង សាងសង់ផ្លូវបេតុងសំរាប់ឲ្យបងប្អូនប្រជាពលរដ្ឋស្រួលធ្វើដំណើរទាំងម៉ូតូនិងរថយន្ត ។ លោកអភិបាលក្រុងបានសុំណូមពរដល់អាជីវករលក់ដូរនៅជិតការដ្ឋានសាងសង់ផ្លូវចូលរួមសហការ ជាមួយមន្ទីរសាធារណការ ដើម្បីដំណើរការ
អោយបានឆាប់រហ័ស និងងាយស្រួលដល់ការអភិវឌ្ឍន៍ខេត្តរបស់យើង អោយមានសោភ័ណភាព បំរើអោយវវិស័យសាធារណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ហើយការស្ថាបនាផ្លូវចាក់បេតុងជុំវិញផ្សារ គ្រោងនិងបញ្ចប់ការស្ថាបនានៅក្នុងឆ្នាំ ២០១៥ខាងមុខនេះ ៕