​ចោរលួច​ម៉ូតូ​ប្រដាប់​ដោយ​អាវុធ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ត្រូវបាន​សមត្ថកិច្ច​បាញ់​ស្លាប់​នៅនឹងកន្លែង​ក្រោយពី​ដេញតាម​ទាន់​នោះ​

0

​ឧ​ត្ត​រ​មានជ័យ​)​កាលពី​វេលា​ម៉ោង​១៨​យប់​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ថា មាន​ករណី​ចោរលួច​ម៉ូតូ​ទាំងយប់​នៅ​ចំណុច​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅពេលនោះ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង​វែង​នឹង​កងរាជអាវុធហត្ថ​ទិស​នឹង​ស្រុក​បាន​ចែក​ជើង​គ្នា​ព្រាត​តាម​ស្រាវជ្រាវ​

រកមុខ​សញ្ញា​ចោរលួច​ម៉ូតូ​នោះ​.​រហូតដល់​វេលា​ម៉ោង​១​និង​៥៣​នាទី​រំលោង​អា​ធ្រា​ត​ចូល​ថ្ងៃទី​៤​ខែ ឆ្នាំ​ដ៏​ដែល​កងរាជអាវុធហត្ថ​ទិស​ស្នាក់ការ​អូរ​កូនតឹង​បានធ្វើ​ចរាចរ ឃាត់​ម៉ូតូ​ដែលមាន​ភិនភាគ​ដូចខាងលើ នៅខាងមុខ​ស្នាក់ការ ម៉ូតូ​នោះ​ពុំ​ឈប់​នោះទេ ហើយ​កម្លាំង​IMG_3020

កងរាជអាវុធហត្ថ​ទិស​យើង​ក៏បាន​ដេញតាម ហួស​ស្នាក់ការ​២០០​ម៉ែត្រ ចោរលួច​ម៉ូតូ​នោះ​ក៏​ឈប់​កម្លាំង​យើង​បាន​ចុះ​ពីលើ​រថយន្ត​ទៅ​សួរនាំ ស្រាប់តែ​ជនល្មើស​ទាញ​កាំភ្លើង​k៥៤ បាញ់​តំរង់​មកលើ​រថយន្ត​បណ្តាល​ឲ្យ​បែក​កញ្ចក​ហើយ​បាន​បាញ់​មកលើ​សមត្ថកិច្ច​យើង​ទៀត​នៅពេល​ណុះ​កម្លាំង​យើង​បាន​បាញ់​តប​ទៅវិញ​ត្រូវចំ​មាត់​ចេញទៅ​ត្រង ក ផ្នែក​ខាងក្រោយ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដែល​បាញ់​តប ត​គ្នា​នោះ​។​IMG_3023

លោក​វរសេនីយ៍ទោ ទួន ឡ​ន​មេបញ្ជាការរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រចាំ​ទិស​ស្រុក​អន្លង់វែង​បាន​កម្ពុ​ជាថ្មី​ដឹងថា ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ហើយ​សំភា​រះ​ដកហូត​រួមមាន​១​កាំភ្លើង​ខ្លីម៉ាក​k៥៤​មួយ​ដើម​លេខ​កាំភ្លើង​៥៥០០៣៩៨១​និង​គ្រាប់​មាន​ចំនួន​៦​គ្រាប់ ២​ដែក​កាចក ម៉ូតូ​ចំនួន​៥​ដើម ៣​ទូរ​ស័​ណ្ទ​ដៃ​ចំនួន​២​គ្រឿង ៤​ប្រាក់​ខ្មែរ​១២២០០​រៀល​ប្រាក់​បាត​៦៥០​បាត ៥​ដប​ថ្នាំ​ព​ណ៍ស គំរប​ពណ៍​លឿង​ចំនួន​១​ដប​។IMG_3022

​លោក​វរសេនីយ៍ទោ​ទួន ឡ​ន​មេបញ្ជាការរង​ខេត្ត​បាន​ឲ្យ​ដឹង​ទៀតថា ម៉ូតូ​ដែល​ជនល្មើស​លួច​នោះ​សេ​១២៥​ពណ៍​ខ្មៅ​២០១៣​ពាក់​ស្លាក​លេខ​១A​សៀមរាប​៦៩៥៨ រីឯ​ម្ចាស់​ម៉ូតូ​ឈ្មោះ​ច្រឹ​ច ភា​រម្យ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ហើយ​នៅពេល​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ទិស​ប្រចាំ​ស្រុក​អន្លង់វែង​ប្រគល់​ម៉ូតូ​ឲ្យ​ទៅ​ជនរងគ្រោះ​វិញ រីឯ​សាកសព​ជនល្មើស​យកមក​ទុក​នៅ​វត្ត​អណ្តូង​បី ក្រេង​មាន​បងប្អូន​ក្រុមគ្រួសារ​មករក​៕IMG_3019