​ករណី​ភ្លើង​ឆេះ​ផ្ទះ​សម្លាប់​ម្តាយ​និង​កូន​៣​នាក់​ពលរដ្ឋ​ថា​សមត្ថកិច្ច​អសមត្ថភាព​ក្នុងការ​ស៊ើបអង្កេត​រក​ការពិត​

0

​កំពង់ ស្ពឺ ៖ រឿង​ដ៏​រន្ធត់​មួយ​ដែល​បាន​កើតឡើង​ដោយមាន​មនុស្ស​៣​នាក់ ជា​ម្ដាយ​និង​កូន​បាន​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង​ទាំង​កណ្ដាលអធ្រាត្រ​នៅ ក្នុងផ្ទះ​ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​កាលពី​វេលា​ម៉ោង 23 និង​38​នាទី​យប់ ឈានចូល​ថ្ងៃទី​23 ខែតុលា ឆ្នាំ 2014​ស្ថិតនៅ​ភូមិ​តា​ព្រះ ឃុំ​មហា​

សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ត្រូវបាន​ពលរដ្ឋ​ជាច្រើន​បាន​លើកឡើងថា អាជ្ញា​ធរមាន សមត្ថកិច្ច​បាន​ទំលាក់​ការស៊ើបអង្កេត​ដោយ​មិនដឹង​មូលហេតុ​។​​IMG-20141023-WA0001

តាម​សេចក្តី​រាយ​ការ​ណ៏​បាន​បញ្ជាក់ថា បើ​គិត​ចាប់​ករណី​ឆេះ​ផ្ទះ​នេះ​កើតឡើង មកដល់ពេលនេះ​មាន​រយះពេល ១២​ថ្ងៃ​មកហើយ ដែលជា​រយះ​មួយ​ក្នុងការ ស៊ើបអង្កេត​លើ​ករណី ភ្លើង​ឆេះ​ផ្ទះ​ខាងលើ ។​ប៉ុន្តែ​ករណីនេះ​ត្រូវបាន​បងប្អូន​ជន រងគ្រោះ​ក៏​ជា​អ្នកស្រុក​មានការ​ខកចិត្ត​ដោយសារតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ទំលាក់​ការស៊ើបអង្កេត​នេះ​ទាំង​ក្រុមគ្រួសារ​ជនរងគ្រោះ​មិន​អស់ចិត្ត ។ ហើយ​ការសន្និដ្ឋាន​របស់​សម​ត្ថ​កិច្ច ជា​ជំហាន​ដំបូង​ថា ហេតុការណ៍​ឆេះ​ផ្ទះ​នេះ​អាច​បណ្ដាលមកពី​មាន​មនុស្ស​លួច​ដុត ឬ​មាន​ការឆ្លង​ចរន្ត​ភ្លើង​ចេញពី​រថយន្ត ព្រោះ​ហេតុថា​ភ្លើង​បាន​ផ្ដើម​ឆេះ​ចេញពី​បន្ទប់​ដាក់​រថយន្ត​។ ប៉ុន្តែ​សមត្ថកិច្ច​ក៏​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ច្បាស់លាស់​នោះទេ​។​​

យោងតាម​តាម​ពាក្យ​ច​ចាម​អារាម​របស់​អ្នកភូមិ​ថា ករណីនេះ​ជា​ករណី​មនុស្ស ឃាដ​ដោយ​គិត​ទុកជា មុន​ដោយមាន​មូលហេតុ ៣​យ៉ាង​ធំៗ ទី​១ ម្ចាស់ផ្ទះ​ជា​ស្ត្រី មេម៉ាយ​ដែល​បាន​លែងលះ​មិន​ចុះ​សំ​រ៉ុង​គ្នា​តែ​នៅមាន​ទំនាក់​នង​និង​គ្នា ទី​២ ការឆាបឆេះ​ចំពេល​ភ្លៀង​យ៉ាងខ្លាំង តែ​ភ្លើង​បាន​ឆេះ​ចំណុច​កាំ​ជ​ន្តើ​រ​រហូត​ជន រងគ្រោះ​ទាំង​៣​នាក់​មិនអាច​ចុះ​រួច ទី​៣ មូលហេតុ​ម្យ៉ាងទៀត​ដែល​គួរ​យកចិត្ត​ទុក ដាក់​នោះ​គឺ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ពី​រោង​ដាក់​ឡាន​ទៅ​ខ្នង​ផ្ទះ​លឿន​ចំពេល​ភ្លៀង​យ៉ាងខ្លាំង​ហាក់ដូច ជា​គេ​ប្រើ​សាំង​ដុត ដែលជា​ហេតុ​មិន​ឲ្យ មនុស្ស នៅលើ ផ្ទះ​មិនអាច​គេចខ្លួន​បាន ។​​ពលរដ្ឋ​ក្នុងស្រុក​ភ្នំស្រួច​ជាច្រើន​សុ​ត​តែ​បាន​លើកយក​រឿងនេះ​មក​និយាយ​គ្រប់ៗ​គ្នា​ថាបើ​សិន​សមត្ថកិច្ច​ទំលាក់​ការ​ស៊ើប​នេះ​ចោល​វា​អាច​បង្ក​ផលប៉ះពាល់​ដល់ សតិ​អារ​ម្ម​ណ៏​របស់​គ្រួសារ​ជនរងគ្រោះ ដែល​កំពង់​កើតទុក្ខ ។​​ក្រុមអ្នកច្បាប់​នៅក្នុង​ខេត្តកំពង់ស្ពឺ​ជាច្រើន​បា​នប​ញ្ជេ​ញ​ទស្ស​នះ​ក្នុង​លក្ខខណ្ឌ​សុំ មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា​ពួកគាត់​មានការ​សោកស្តាយ​លើ​ករណីនេះ​ដែល សមត្ថកិច្ច​មិន​ព្រម​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់ ដែលជា​អាចធ្វើ​ឲ្យ ពលរដ្ឋ​បាត់បង​ជំនឿ​មកលើ​ស្ថាប​ន័​ច្បាប់ ។​​IMG-20141023-WA0000

សូមបញ្ជាក់ថា​ការឆេះ​ផ្ទះ​នោះ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​ស្លាប់ ក្នុងនោះ​មាន​រួមមាន​ម្តាយ​ឈ្មោះ ខឹម មុត ភេទ​ស្រី 47​ឆ្នាំ និង​កូនៗ​ទាំង​២​នាក់​មានឈ្មោះ សឿន ឡុង ភេទ​ប្រុស 19​ឆ្នាំ និង​ឈ្មោះ សឿន ឡាវ ភេទ​ប្រុស 11​ឆ្នាំ​ដែល​កំពង់​សំ​រាន​លង់លក់ មិនអាច​រត់​ទាន់​។ ​អ្នកភូមិ​ជាច្រើន​ដែល​បាន​មកឈ​មើល​ក្នុង​ហេតុ​ការ​ណ៏​នេះ​ម្នាក់​បាន​បង្ហូរទឹកភ្នែក​សំដែង​នៅ​ក្តី​អាណិតអាសូរ​ដល់​ក្រុមគ្រួសារ​ខាងលើ​មិន​សម​ណា​ជួប​ហេតុ​យ៉ាង​អាក្រក់​បែបនេះ​ឡើយ ។​IMG-20141023-WA0002

ហើយ​បាន​សំណូមពរ​ដល់​អាជ្ញាធរ មេត្តា ស្រាវជ្រាវ ឲ្យ​បាន​ល្អិតល្អន់​ក្នុងករណីនេះ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​អស់ចិត្ត ។​ក្រុម​អ្នកភូមិ​ម្នាក់​បាន​បង្ហូរទឹកភ្នែក​គ្រប់ៗ​គ្នា​ដោយសារ ភាព រន្ធត់​និង​ករណី​ភ្លើង​ឆេះ​នេះ និង​មិន​សម​គ្មាន​មាន​អ្នកណា​ដឹង​ជួយ​ពន្លត់​ទាន់ យ៉ាង​សោះ ។​​ពេលនេះ​អ្នកភូមិ​បានដឹង​ឲ្យ​ថា​នៅតាម​រោងចក្រ​ជាច្រើន​ក្នុង​ខេត្តកំពង់ស្ពឺ​បាននាំគ្នា​រៃអង្គាស់ប្រាក់​គ្នា​ដើម្បី​មកជួយ​ដល់​ក្រុមគ្រួសារ​សព​និង​ធ្វើបុណ្យ​ផងដែរ ៕