បុរសម្នាក់ សង្ស័យត្រូវជនមិនស្គាល់មុខសម្លាប់នៅសង្កាត់លេខ ៤ក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមខាងក្រោយនៃរថយន្ត ពណ៌ ស ម៉ាក MAZDA ពាក់ផ្លាកលេខ ភ្នំពេញ2BO.9559 កាលពីថ្ងៃត្រង់ម៉ោងប្រមាណ១២ ថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ ២០២៥ នៅត្រង់ ចំណុច ក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សាកសពត្រូវបាន សមត្ថកិច្ច ឲ្យដឹងថា មានឈ្មោះ ធន ភឿក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរថ្ងៃខែឆ្នាំកំណើត ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩១បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន ជិតការដ្ឋានសំណង់ ស្ថិតនៅក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ស្ថានភាពសាកសព៖សពស្ថិតនៅផ្នែកខាងក្រោយ នៃរថយន្ត ពណ៌ ស ម៉ាក MAZDA ពាក់ផ្លាកលេខ ភ្នំពេញ2BO.9559 សពពាក់អាវយឺតកមូលពណបៃតង ស្លៀកខោខាវប៉ូយ ជើងវែង ពណ៌ខៀវ ដៃនឹងជើងសណ្ដូកត្រង់តាមដងខ្លួន។ការពិនិត្យស្លាកស្នាម៖-សពមានសភាពរឹង-មាត់បើកភ្នែកបិត-ក្រចកដៃជើងស្វាយ-ស្នាមថុងលលាដ៍ក្បាល-ស្រូលឈាមតាមដំណេកនៃសព។*ជំនាញបានពិនិត្យសាកសពសព្វសារពាង្គកាយពុំឃើញមានស្លាកស្នាមអ្វីក្រៅពីស្នាមថុងលលាដ៍ក្បាល ឡើយ។-យោងតាមការពិនិត្យសាកសពរបស់ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុយោងតាមការពិនិត្យសាកសពរបស់ការិយាល័យនគរបាលបច្ចេកទេសនឹងវិទ្យាសាស្រ្តសន្និដ្ឋានការស្លាប់របស់ជនរងគ្រោះ មិនទាន់បានបញ្ជាក់ មកពីមួលហេតុអ្វីឲ្យបានច្បាស់លាស់នៅឡើយទេ គឺរងចាំពីការិយាល័យ នគរ បាល បច្ចេកទេសនឹងវិទ្យាសាស្រ្ត។បច្ចុប្បន្នសាកសពត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរងចាំប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

នាគសមុទ្រ