​ស្ត្រី​ជា នាយក​សាលាបឋមសិក្សា​សាលា​ក្រៅ តួច​ចិត្ត​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច​

0

​ខេត្ត​ប៉ៃលិន​៖ ស្ត្រី​ម្នាក់​ត្រួវបាន​គេ​ស្គាល់​ថា ជា​ប្រពន្ធ​របស់​នាយក​សាលាបឋមសិក្សា​សាលា​ក្រៅ តួច​ចិត្ត​ព្រោះ​រឿង​បន្តិចបន្តួច ផឹកថ្នាំ​ម្យ៉ៅ ប្រភេទ​ថ្នាំពុល សម្លាប់ខ្លួន តែ​មិនបាន​សម្រេច ត្រួវបាន​បង​ប្អួ​ន​ដឹក​តាម​រថយន្ត ប​ញ្ជួ​ន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។ ហេតុ​ការ​ណ៏​គួរ​

ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ ទូល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​​ស្ត្រី​ដែល​ប៉ង​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​ឈ្មោះ សែត ធា​រី អាយុ​២៨​ឆ្នាំ ជា​មេផ្ទះ ដោយ​ផឹកថ្នាំ​ម្យ៉ៅ​ប្រភេទ​៩៥ (​ថ្នាំ​សម្លាប់​ស្មៅ​ជ័រ​) អស់​ចំនួន​កន្លះ​ផ្តឹ​ល ។ មាន​ប្តី​ឈ្មោះ មិន កា​សេម អាយុ ៣៦​ឆ្នាំ ជា​នាយក​សាលាបឋមសិក្សា​សាលា​ក្រៅ មានកូន​ចំនួន​២​នាក់ ប្រុស​១ ស្រី​១ ។download (1)
​ប្រភពពី​សាច់​ញិ​ត្ត​ស្ត្រី​ដែល​ប៉ង​សម្លាប់ខ្លួន ដោយ​ផឹក​ថ្នាំពុល បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ មាន​បញ្ហា​បន្តិចបន្តួច ដោយសារ​តែមាន​ទូរស័ព្ទ​ស្ត្រី​ផ្សេង​ម្នាក់ បាន​ទូរស័ព្ទ​មក​ប្តី​របស់គេ ម្តង​ទៅ​ពីរដង ហើយ​ចុងក្រោយ​ស្ត្រី​ម្នាក់​នោះ​ទូរស័ព្ទ​មកទៀត ដោយ​ប្រាប់ថា​ច្រឡំ​លេខ ព្រមទាំង​ធ្វើការ​សូមទោស ទៀតផង ។ ប្រភព​បន្តថា​៖ បន្ទាប់មក​ស្ត្រី​រងគ្រោះ​ដោយ​ផឹកថ្នាំ បាន​ទាស់​ពាក្យសម្តី​គ្នា​ជាមួយ​ប្តី​របស់ខ្លួន បង្ករ​ជា​អំពើហិង្សា ដោយ​ទាញយក​កៅអី​វ៉ៃ​ប្តី​របស់ខ្លួន ជាំ​ដៃ​ខាងស្តាំ ។​

ប្រភព​បន្តទៀតថា​៖​ក្រោយមក​ក្នុងពេល​កើតហេតុ ស្រប់​តែ​ស្ត្រី​រងគ្រោះ បាន​ទូរស័ព្ទ​មក​បងថ្លៃ ដោយ​និយាយថា ពីមុន​បង​បង្កើត​ខ្ញុំ​ស្លាប់​ដោយសារ​ផឹក​ថ្នា​ម​ពុល​ទឹក​ខៀវ ពេលនេះ​សូម​បងថ្លៃ​មក​មើល​កូន​ខ្ញុំ​ផង , ដោយ​លឺ​សម្តី​មិន​ស្រួល រូបគាត់​(​បងថ្លៃ​)​ក៏​មក​មើល ក៏​ឃើញ​ក្នុង​បន្ទុប​សុទ្ធសឹងតែ​ថ្នាំ​ម្យ៉ៅ​ជាតិពុល ហើយ​ស្ត្រី​រងគ្រោះ មាន​អាកា​រៈ​ទន់ដៃទន់ជើង ទើប​ដឹងថា ស្ត្រី​រងគ្រោះ​ផឹកថ្នាំ​ពុល បាញ់​ស្មៅ​(​ប្រភេទ​ម្យ៉ៅ​) ក៏​នាំគ្នា​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។​download

​សួ​ម​បញ្ជាក់ថា​៖ រយៈពេល​ជាង​មួយឆ្នាំ​មុន ស្ត្រី​រងគ្រោះ​ធ្លាប់​បៀម​ថ្នាំពុល​ម្តង​រួចមកហើយ , ចំណែក​បងប្រុស​បង្កើត​ឈ្មោះ​ប៉ែន ម៉ៅ អាយុ​៣៦​ឆ្នាំ បាន​ផឹក​ថ្នាំពុល​ប្រភេទ​ទឹក​ខៀវ ស្លាប់ ដោយសារ តួច​ចិត្ត​ប្រពន្ធ​មិន​និយាយ​រក ៕​អត្ថបទ​សេង សុវណ្ណារិទ្ធ