កំពង់ឆ្នាំង៖ ស្ត្រីមានកូនខ្ចីម្នាក់បានរងរបួសរលាភ្លើងមួយកំណាត់ត្រឹមចង្កេះចុះមកក្រោម និងបានរបួសខូចភ្នែកស្តាំម្ខាង នៅពេលទិញប្រេងកាត(សង្ស័យថាប្រេងសាំង)ទៅចាក់ចង្កៀងកំពុងឆេះ បណ្តាលអោយផ្ទុះឆាបឆេះរលាកខ្លួនធ្ងន់ធ្ងរតែម្តង។ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង
៧និង៤៥នាទីយប់ ថ្ងៃទី០៦ ខែវិឆ្ឆិកា ឆ្នាំ២០១៤នៅក្នុងលំនៅដ្ឋានក្នុងភូមិអណ្តូងរនុក ឃុំកំពង់ហៅ ស្រុកកំពង់លែង ។ បុរសជាប្តីឈ្មោះ យឺន បុរី អាយ៣១ឆ្នាំ បាននិយាយអោយដឹងថា៖ស្ត្រីរងគ្រោះជា ប្រពន្ឋគាត់មានឈ្មោះ មាស ពីង អាយុ៣៥ឆ្នាំ ពួកគាត់មានកូន៤នាក់ ក្នុងនោះ កូនស្រីតូចមានអាយុ២ខែប៉ុណ្ណោះ។
មុនពេលកើតហេតុអគ្គីសនីបានដាច់គាត់បានអុជចង្កៀងបភ្លឺពេលប្រេងចង្កៀងជិតអស់ ប្រពន្ឋគាត់បានទៅទិញប្រេងកាតយកមកចាក់ចូលចង្កៀងដែលកំពុងឆេះមិនបានពន្លត់នោះទេ ពេលនោះគ្រាន់តែផ្អៀងដបប្រេងចាក់ចូលចង្កៀងក៏ស្រាប់តែផ្ទុះឆាបឆេះឡើងតែម្តង បណ្តាលអោយឆេះរលាកខ្លួនប្រពន្ឋគាត់មួយកំណាត់ខ្លួនចុះក្រោមយ៉ាងធ្ងន់ធ្ងរ និងបានឆាបដល់ភ្នែកម្ខាងទៀតផង។ក្រោយកើតហេតុគាត់បានដឹកប្រពន្ឋគាត់មកសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្ត ក្រោយពីបានព្យាបា លរបួស៣ថ្ងៃរួចមកមុខរបួសរលាកភ្លើងបានធូរស្រាលបន្តិច ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែវិឆ្ឆិកានេះ ភ្នែកខាងស្តាំរបស់ប្រពន្ឋគាត់បានហូរខ្ទុះ ដែលគាត់គិតថាភ្នែកនេះពិតជាងងឹតហើយ។
បុរសជាប្តីបានអោយដឹងទៀតថា៖គាត់បានសង្ស័យថាអ្នកលក់ប្រេងកាតច្រឡំលក់ប្រេងសាំងអោយ តែអ្នកលក់ទើបប្រពន្ធគាត់រងគ្រោះបែបនេះ តែអ្នកលក់ប្រេងបានអះអាងថា ប្រេងនោះ ជាប្រងកាតទេ ហើយគាត់ក៏មិនអាចតវ៉ាជាមួយគេបានឡើយ។
ក្រុមគ្រួសារជនរងគ្រោះអោយដឹងថា៖ជនរងគ្រោះជាគ្រួសារក្រីក្រ បុរសជាប្តីក្នុងពេលនេះគាត់មិនបានប្រកបរបអ្វីទេព្រោះតែនៅកំដរប្រពន្ឋមានរបួសនិងមានកូនខ្ចី២ខែទៀត ចំណែកកូន៣នាក់ទៀតកំពុងផ្ញើជាមួយញាតិមិត្តក្នុងភូមិ មិនតែប៉ុណ្ណោះឥឡូវនេះប្រពន្ធគាត់ត្រូវពិការភ្នែកមួយជំហៀងទៅទៀត គឺទុក្ឋថែមលើទុក្ខ ព្រោះតែគ្មានប្រាក់ហូបចុកនិងទ្រាំទ្រក្នុងការព្យាបាល៕