កំពង់ឆ្នាំង៖ យុវជនជាកូនលោកមេឃុំម្នាក់ត្រូវបាននគរបាលប៉ុស្តិស្វាយជ្រុំ ចាប់វាយខ្នោះដឹកតាមម៉ូតូបញ្ជូនមកអធិការដ្ឋាននគរបាលស្រុករលារប្អៀរទាំងយប់ បន្ទាប់ពីយុវជនរូបនោះជិះម៉ូតូ រេពេញផ្លូវនិងច្រងេងច្រងាងដាក់សមត្ថកិច្ច និងបានចោទថាសមត្ថកិច្ចជាចោរបម្រុងប្លន់យកម៉ូតូខ្លួន។ហេតុ
ការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមផ្លូវជាតិលេខ៥ ក្នុងចំណុចភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
យុវជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ លន់ ពិសិដ្ឋ អាយុ២៥ឆ្នាំ មានទីលំនៅក្នុង ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលារប្អៀរ ជាកូនរបស់លោក មេឃុំស្រែថ្មី។យុវជនរូបនោះបាននិយាយថា៖ មុនដំបូង រូបគេបានជិះម៉ូតូ២នាក់មិត្តភ័ក្រចេញពីភូមិពង្រទៅលេងបុណ្យអកអំបុកសំពះព្រះខែ នៅវត្ត សន្ទូចដោយជិះក្នុងល្បឿនយឺតៗ លុះជិះម៉ូតូមកដល់ចំណុចខាងលើក៏ឃើញមានម៉ូតូមួយគ្រឿងជិះមក តាមពីក្រោយរូបគេ ហើយគេក៏បានងាកមើលក្រោយ ព្រោះក្រែងមិត្តភ័ក្រជិះតាមជូនដំណើរពីព្រោះម៉ូតូដែលជិះតាមមកពីក្រោយនោះមិនព្រមវ៉ាទៅមុខសោះ។
លុះជិះតាមពីក្រោយប្រហែលជា៥០ម៉ែត្រក៏ស្រាប់តែម៉ូតូនោះជិះទៅឈប់ពីមុខហើយឃាត់រូបគេនិងមិត្តភក្រ័អោយឈប់ ទើបគេដឹងថាជាសមត្ថកិច្ច។ យុវជនខាងនិយាយថា ពេលនោះសមត្ថកិច្ចបានសួរមកគេថា ហេតុអីក៏ឯងជិះម៉ូតូរេពេញផ្លូវ រូប គេបានឆ្លើយថាគឺមកពីខ្ញុំរវល់តែងាកមើលមកក្រោយទើបចង្កូតវារេបែបនេះ ហើយការដែលខ្ញុំងាកមើល ម៉ូតូពួកលោកជិះតាមពីក្រោយដូចនេះ ព្រោះខ្ញុំក្រែងលោមិត្តភ័ក្រខ្ញុំជិះជូនដំណើរខ្ញុំ និងម្យ៉ាងវិញទៀតខ្ញុំខ្លាចក្រែង មានចោរជិៈតាមបម្រុងប្លន់ម៉ូតូខ្ញុំ ទើបរូបគេងាកមើលក្រោយបែបនេះ។គ្រាន់គេតែថា យ៉ាងនេះស្រាប់តែសមត្ថកិច្ចទាំង ២នាក់នោះចាប់រូបគេវាយខ្នោះថារូបគេបានចោទ សមត្ថកិច្ចថាជាចោរទៅវិញ។
លោក ទឹម ចន្ធី អធិការនគរបាលស្រុករលាប្អៀរបាននិយាយថា៖ រឿងរ៉ាវដែលឈានដល់ការចាប់ ឃាត់ ខ្លួនយុវជនខាងលើ គឺមកពីគេស្រវឹងហើយជិះម៉ូតូរេពេញផ្លូវ ពេលសមត្ថកិច្ចហៅអោយឈប់ ដើម្បី ណែនាំស្រាប់តែយុវជនខាងលើនេះ ច្រងេងច្រងាងជេរប្រមាថមកលើសមត្ថកិច្ចយ៉ាងចាស់ដៃ ទើបសមត្ថ កិច្ចសុំការ អនុញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីឃាត់ខ្លួនយុវជននោះតែម្តង។
ពេលឃាត់ ខ្លួនសមត្ថកិច្ចបានអោយផ្លុំវាស់ជាតិអាកុលគឺមានជាតិអាកុលកំរិតខ្ពស់ទៀតផង។លោកបានអោយដឹងទៀតថា៖ ក្រោយការ ឃាត់ខ្លួនបាន២ម៉ោងសមត្ថកិច្ចបានអោយអាណាព្យា បាលមកធា នា យកត្រឡប់ទៅផ្ទះវិញ និងបានអោយសាម៉ីខ្លួនធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពច្រងេងច្រ ងាងបែបនេះទៀត ចំណែកម៉ូតូស្គុបពីសេរីឆ្នាំ២០១៤របស់គេ ត្រូវឃាត់ទុកសិនបើចង់យកវិញត្រូវដោះស្រាយ និងមានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាអមសាដំបូងខេត្តកំពង់ឆ្នាំងសិន នោះសមត្ថកិចកចនិងប្រគល់អោយវិញហើយមិនចង់ទុកនាំតែពិបាកការពារនោះទេ៕