​ជនជាតិ​ចិន​២​នាក់​ប្ដី​ប្រពន្ធ​និង​បុរស​ម្នាក់ទៀត​បាន​ស្លាប់​ ​ដោយ​គ្រោះថ្នាក់​ក្រ​ទ្បា​ប់​រថយន្ដ​ហ្វ៉​ត​រអិល​ចូល​ស្រះ​ទឹក​ជ្រៅ​

0

​ខេត្តព្រះវិហារ​​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ទ្បើង​នៅ​ចំណុច​ផ្លូវ​កោង​ចូលទៅ​ចំការ​អំពៅ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​០៨​វិច្ឆិការ​២០១៤​ស្ថិតនៅ​ភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូរ​ព្រៃ​២​ស្រុក​ឆែប​ជាប់​ព្រំប្រទល់​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​បណ្តាលអោយ​ជនជាតិ​ចិន​៣​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ចំការ​អំពៅ​បាន​

ស្លាប់បាត់​បង់ជីវិត​ដោយសារ​ក្រ​ទ្បា​ប់​រថយន្ដ​ចូល​ស្រះ​ទឹក​ជ្រៅ​។​​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដែល​បាន​ចូលរួម​ចុះទៅ​អង្កេត​ដល់​កន្លែងកើតហេតុ​ការណ៍​បានអោយដឹងថា​គ្រោះថ្នាក់​ចរាចរ​ដ៍​អាក្រក់​នេះ​បណ្តាលមកពី​តៃកុង​រថយន្ដ​មានការ​ធ្វេសប្រហែស​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​ចំណុច​ផ្លូវ​កោង​ខ្លាំង​ហើយ​រអិល​ក្រ​ទ្បា​ប់​ចូលក្នុង​ស្រះ​ទឹកធំ​មួយ​មាន​ជំរៅ​ជ្រៅ​នៅក្បែរ​ទីតាំង​កើតហេតុ​។​IMG_0486

គ្រោះថ្នាក់​នេះ​បណ្តាលអោយ​អ្នកជិះ​ក្នុង​រថយន្ដ​ចំនួន​៣​នាក់​លង់ទឹក​ស្លាប់​ទាំងអស់គ្នា​ដោយសារ​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​គ្មាន​អ្នកណា​ជួយសង្គ្រោះ​ជីវិត​ទាន់ពេលវេលា​។​​លោកតា​អាចារ្យ​ឈ្មោះ​ភុយ​ភី​អាយុ​៧៨​ឆ្នាំ​បានអោយ​អ្នកសារព័ត៌មាន​ដឹង​នៅ​រសៀល​ថ្ងៃទី​០៩​វិច្ឆិការ​២០១៤​ថា​សព​ជន​ជាតិចិន​ទាំង​៣​នាក់​ត្រូវបាន​ដឹក​តាម​រថយន្ដ​បែន​យកមក​តំកល់ទុក​នៅ​វត្ត​ប្រាសាទគោក​បេង​ក្នុង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​កាលពី​វេលា​ម៉ោង​០៤​និង​០០​នាទី​រសៀល​ថ្ងៃទី​០៨​វិច្ឆិកា​២០១៤​។

​បន្ទាប់មក​នៅ​ថ្ងៃ​ដដែល​មាន​ជនជាតិ​ចិន​១​ក្រុម​ជា​បុគ្គលិក​ក្រុមហ៊ុន​ចំការ​អំពៅ​រួមទាំង​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់​បាននាំគ្នា​មក​ពិនិត្យមើល​សាកសព​ហើយ​បាន​ចាក់​ថ្នាំ​បា​រ៉​ត​និង​ក្លាសេ​ទឹកកក​កុំអោយ​សាកសព​ស្អុយរលួយ​។​​លោកតា​អាចារ្យ​បន្តទៀតថា​តាម​សំដី​អ្នកបកប្រែ​ភាសា​ចិន​បាន​និយាយថា​គ្រោះថ្នាក់​ក្រ​ទ្បា​ប់​រថយន្ដ​ចូលក្នុង​ស្រះ​ទឹក​នេះ​មកពី​ស្ដ្រីជន​ជាតិចិន​ជា​អ្នកបើកបរ​រថយន្ដ​ហើយ​ប្ដី​របស់គាត់​និង​បុគ្គលិក​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយគ្នា​សង្ស័យ​ងងុយដេក​ហើយ​បណ្តោយអោយ​ប្រពន្ធ​ជា​អ្នកបើកបរ​ជំនួស​វិញ​។​

ការអះអាង​បែបនេះ​ដោយសារ​ពេល​ស្រង់​រថយន្ដ​រងគ្រោះ​ពី​ទឹកស្រះ​ឃើញ​ស្ដ្រីជន​ជាតិចិន​ជា​អ្នក​កាន់​ចង្កូតរថយន្ដ​។​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា​ខាង​ក្រុមហ៊ុន​ចិន​បាន​ទាក់ទង​ទៅកាន់​សាច់ញាតិ​គ្រួសារ​សព​នៅឯ​រាជធានី​ភ្នំពេញ​និង​នៅ​ប្រទេស​ចិន​រួចហើយ​ដើម្បី​មក​ទទួល​សព​ជនរងគ្រោះ​ទាំង​៣​នាក់​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​។​រ

ថយន្ដ​រងគ្រោះ​ម៉ាក​ហ្វ៉​ត​២​បាំង​ពណ៌​ស​ខូចខាត​ធ្ងន់ធ្ងរ​បែក​កញ្ចក់​ខ្ទេចខ្ទីរ​រីឯ​សព​ជនរងគ្រោះ​ទាំង​៣​នាក់លោក​តាអាចារ្យ​និយាយថា​មិន​ស្គាល់ឈ្មោះ​នោះទេ​។​​គួរ​បញ្ជាក់ថា​ទិដ្ឋភាព​នៅ​កន្លែង​តំកល់​សាកសព​ជនជាតិ​ចិន​ទាំង​៣​នាក់​ក្នុង​វត្ត​ប្រាសាទគោក​បេង​ខាងលើនេះ​មាន​សភាព​សោះកក្រោះ​ឃើញ​មានតែ​លោកតា​អាចារ្យ​២​នាក់​ប៉ុណ្ណោះ​មិនឃើញ​មាន​មិត្ត​ភ័ក្ត្រ​រួម​ការងារ​ក្នុង​ក្រុមហ៊ុន​ជាមួយគ្នា​ណា​ម្នា​ក់មក​ដេក​យាម​កំដរ​នោះទេ​អន់​ជាង​ពិធី​តំកល់សព​ជនជាតិខ្មែរ​ឆ្ងាយ​ណាស់​។​ជាពិសេស​លោកតា​អាចារ្យ​ដែលជា​អ្នក​ដេក​យាម​ខ្មោច​ចិន​ខាងលើ​បាន​និយាយ​ត្អូញត្អែរ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ពួកគាត់​ទទួលបាន​ប្រាក់​ឧបត្ថម​ម្នាក់ៗ​១​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ថ្លៃ​លើកទឹកចិត្ត​ដេក​យាម​ម្ឈូស​ខ្មោច​ទាំង​៣៕