ខេត្តស្វាយរៀង:យ៉ាងហោចណាស់ក្នុងខេត្តស្វាយរៀងអំឡុងពេលពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប និង សំពះព្រះខែ ក្នងរយះពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៤ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យកត់សំគាល់។បើយោងតាមរបាយការណ៍របស់ការិយាល័យ
នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន០៦លើកមានមនុស្សរងគ្រោះសរុបចំនួន១២នាក់ ស្រី០៤នាក់ មានមនុស្សររងបួសធ្ងន់ ចំនួន០៦នាក់ ស្រី០២នាក់ និង រងរបួសស្រាលចំនួន០៦នាក់ ស្រី០២នាក់ ក្នុងចំណោមម៉ូតូ០៦គ្រឿងអ្នកបើកបរមិនពាក់មួកសុវត្ថិភាពចំនួន០៥នាក់។
របាយការណ៍បានបន្តឲ្យដឹងទៀតថា៖សម្ភារមធ្យោបាយដែលខូចខាតសរុបចំនួន០៧គ្រឿង:មានម៉ូតូចំនួន០៦គ្រឿងខូចខាតធ្ងន់ចំនួន០៤គ្រឿង និង រថយន្តធំចំនួន០១គ្រឿងខូចខាតធ្ងន់។ចំណែកឯស្រុកក្រុងដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមាន ក្រុងស្វាយរៀង០៣ករណី ក្រុងបាវិត០១ករណី និង ស្រុកកំពង់រោទិ៍០២ករណី។
មូលហេតុបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារស្រវឹងស្រា០១ករណី ថ្វីប្រហែស០៣ករណី មិនគោរពសិទ្ធិអាទិភាព០១ករណី និង បត់ឆ្វេង០១ករណី៕