ស្ទឹងត្រែង៖ដោយសារតែមិនគោរពទៅតាមពាក្យស្លោកថាស្រវឹកហាមបើកបរយុវជនម្នាក់នៅតែរឹងបើករថយន្តទាំងស្រវឹងជោក បានហោះទៅបុកដើមឈើរលើងទាំងគុល និងបុកបង្គោលភ្លើងកម្ពស់ប្រមាណ៤ម៉ែត្រ មនុស្សផ្លោងចេញធ្វើអោយរថយន្ត ធ្លាក់មកសង្កត់ពីលើបែកក្បាលស្លាប់
ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី៩រំលងអធ្រាត្រឈានចូលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៤នៅត្រង់ចំនុចជិតមុខស្នងការដ្ឋាននគរបាលខេត្តស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថាជនរងគ្រោះក្រឡាប់រថយន្តដោយសារជាតិស្រវឹងនោះមានឈ្មោះចិត្រ សុវិជ្ជា ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបំរើការនៅក្នុងក្រុមហ៊ុនCellcardb ប្រចាំខេត្តស្ទឹងត្រែង និងមានទីលំនៅក្នុងភូមិត្រពាំព្រី សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។ មន្ត្រីចរាចរណ៍បានបន្តអោយដឹងទៀតថាបើតាមសាក្សីបាននិយាយនៅយប់កើតហេតុថាជនរងគ្រោះបានទៅស៊ីការគេ ក្រោយពីស៊ីការរួចបានទៅច្រៀងខារ៉ាអូខេ ចេញមកវិញទាំងស្រវឹង បើករថយន្ត មិនគោរពតាមពាក្យស្លោក បានបើកក្នុងល្បឿនយ៉ានលឿន ចុះពីចំនុចកងចក្រ ដោយសារផ្លូវកោងបានធ្លាក់និងជង្ហុកហោះ ទៅប៉ះតូបលក់អីវ៉ាន់ ផ្លោងមនុស្សចេញមកក្រៅ បុកដើមឈើរលើងគុល និងបន្តទៅបុកបង្គោលភ្លើង កម្ពស់ប្រមាណ៤ម៉ែត្រ ធ្លាក់មកសង្កាត់ជនរងគ្រោះចំក្បាលបែក លានភ្នែកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ជនរងគ្រោះត្រូវបានកំលាំងនគរបានចរាចររួមនិងប្រជាពលរដ្ឋនាំគ្នា លើករថយន្តដែល ក្រឡាប់យកសាកសពចេញ និងបានទូរស័ព្ទរកក្រុមគ្រួសារជនរងគ្រោះ ដឹកតាមសង្គ្រោះស្នងការដ្ឋាននគរបាលខេត្ត ប្រគល់សពអោយយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ចំណែករថយន្តក៏ត្រូវបានប្រគល់អោយម្ចាស់វិញដែរ ដោយសារជនរងគ្រោះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕