ខេត្តព្រះសីហនុ៖វាជារឿងមិនធ្លាប់កើតមាននោះឡើយពីមុនមកសម្រាប់ខេត្តព្រះសីហនុពាក់ព័ន្ធបញ្ហារទំនាស់ដីធ្លីដោយភាពគីម្ខាងជាប្រជាពលរដ្ឋស្លូតត្រង់មានដីចំនួន០២បណ្ណ(ដីមានប្លង់រឹងLMAP)កាន់កាប់ស្របច្បាប់រយៈពេល១៤ឆ្នាំនិងភាគីម្ខាងទៀតដែលគេអះអាថាជាបុគ្គល់មានឥទ្ធិពលបំផុតនៅក្នុងសង្គមបច្ចុប្បន្នបានដាក់ពាក្យ បណ្តឹងទាមទារយកដីទាំង០២បណ្ណនោះ ដោយចោទថាបណ្ណកម្មសិទ្ធិទាំង០២ខាងលើ ធ្វើជាន់លើដីរបស់គាត់ជាលទ្ធផល ភាគីប្រជាពលរដ្ឋដែល ជាម្ចាស់បណ្ណកម្មសិទ្ធិស្របច្បាប់ត្រូវបានចាញ់ក្តី យ៉ាងអយុត្តិធម៏បំផុត។



បច្ចុប្បន្នពួកគាត់(ជនរងគ្រោះ) ដែលជាភាគីចាញ់ក្តី ត្រូវបានតុលាកាកំពួលចេញដីកាបង្គាប់ឲ្យ ធ្វើការចុះ បញ្ជីផ្ទេរ កម្មសិទ្ធិដីទាំង០២បណ្ណនោះទៅឱ្យមកដើមចោទ ព្រមទាំងកំណត់ឲ្យសង ការខូចខាតជំងឺចិត្ត និងការ ចំណាយ ផ្សេងៗចំនួន៥.០០០.០០០(ប្រាំលាន)ដុល្លារអាម៉េរិកឱ្យមកដើមចោទទៀតផង។នេះបើយោងតាមដីកាសម្រេចលេខ២៣៥ដ.ស(ប)ចុះថ្ងៃទី៥ខែធ្នូឆ្នាំ២០២៤របស់តុលាកាកំពួល ដែលបានចុះអនុវត្តនាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីនេះ។



បញ្ហារខាងលើនេះហាក់មានភាពផ្ទុយគ្នាស្រឡៈទៅនិងច្បាប់ ភូមិបាលនៃព្រះជាណាច ក្រកម្ពុជា ដែល បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងពេលមន្រ្តីជំនាញចុះវាស់វែងជាក់ស្តែង ទីតាំងដីណាក៏ដោយ គឺតម្រូវឲ្យ ភាគីជា ម្ចាស់ដី ត្រូវមានឯកសារ ដែលបញ្ជាក់ពីសិទ្ធិកាន់កាប់ដីរបស់ខ្លួនស្របច្បាប់។ ក្រោយ បញ្ចប់ ការវាស់វែង មន្រ្តីជំនាញនិងធ្វើការប្រកាស់បិទផ្សព្វផ្សាយទិន្នន័យក្បាលដីទាំងនោះជាសាធារណៈតាមនិតីវិធីនៃច្បាប់។ក្នុងអំឡុង បិទផ្សាយជាសាធារណៈ គឺតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ទៅពិនិត្យ ហើយ បើរក ឃើញថា ទិន្នន័យក្បាលដីណាមួយជាន់ លើដីកម្មសិទ្ធិរបស់ខ្លួន ត្រូវប្តឹងទាស់ភ្លាម ៗ។ក្រោយមានការប្តឹងទាស់ មន្រ្តីជំនាញមិនអាចផ្តល់បណ្ណកម្មសិទ្ធិឲ្យទៅបុគ្គល់ណាម្នាក់ឡើយ។ភាគីទាំងសង់ខាង ត្រូវដោះស្រាយបញ្ចប់ ទំនាស់ឬឯកភាពគ្នាចប់សព្វគ្រប់ទើបទទួល បានបណ្ណកម្មសិទ្ធិ។ ដោយសម្រាប់រឿង ពិត ពាក់ព័ន្ធនិង បណ្ណ កម្មសិទ្ធិ (ដីមានប្លង់រឹងLMAP)ចំនួន០២បណ្ណ ខាងលើនេះ ភាគីជនរងគ្រោះបានធ្វើអះអាងបញ្ជាក់ថា ភាគី ដែលប្តឹងគាត់នោះ បានផ្តិតមេដៃទទួលស្គាល់ ព្រំដី រៀងៗខ្លួនផងដែរទើបក្រុមគ្រួសារលោក (ជនរងគ្រោះ) ទទួលបានបណ្ណកម្មសិទ្ធិ តាំងពីរពេល នោះរហូតមកដល់ បច្ចុប្បន្ន គឺមានរយៈពេលប្រមាណ១៤ឆ្នាំមកហើយ ព្រមទាំងបានបង់ពន្ធដីជួនរដ្ឋជារៀងរាល់ឆ្នាំមិនដែលខកខាន ផងនោះឡើយ។



គួរលឹក ផងដែរថា បើតាមការអះអាងរបស់លោក សឹង សារិនតំណាងឲ្យក្រុមគ្រួសារជនរងគ្រោះ បាន បញ្ជាក់ច្បាស់ៗថាទីតាំងដីខាងលើស្ថិតក្នុងភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដីនេះពួក គាត់ បានកាន់កាប់គ្រប់គ្រងតាំងពីឆ្នាំ១៩៩១ហើយនៅឆ្នាំ ១៩៩២ ពួក គាត់ទទួលបានប្លង់កម្មសិទ្ធិ(ស្លាបមាន់) បន្ទាប់មកនៅឆ្នាំ២០១០ ដីទាំង០២បណ្ណខាងលើត្រូវបាន មន្ត្រី ជំនាញ សុរិយោ ដីចុះវាស់វែងជាក់ស្តែង ដើម្បី ប្តូរពី (ប័ណ្ណស្លាបមាន់)មកប្លង់រឹង L-Mapវិញ គឺក្បាលដីលេខ ១៨០១០ ៤០៦-០៥០៤ ទំហំជាង៦ហិចតានិងក្បាល ដីលេខ១៨០១០៤០៦-០៤៤៤មានទំហំជិត ២ហិតា ព្រមទាំងបានបិទ ប្រកាស់ផ្សព្វផ្សាយត្រឹម ត្រូវតាមនីតិវិ ធីច្បាប់ផងដែរ។



សូមបញ្ជាកថា ថ្មីៗនេះ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាពលរដ្ឋដែលមានប្លង់រឹងតាមផ្លូវច្បាប់គឺមានភាពកក់ក្តៅមិនអាចត្រូវ បានជនផ្សេងមករំលោភ បំពានបានឡើយ៕

នាគសមុទ្រ