​គយ​ខេត្តកោះកុង ចាប់​ម៉ូតូ​គេចពន្ធ​បាន​២០​គ្រឿង រក្សាទុក​ជាការ​សម្ងាត់​

0

​កោះកុង​៖ ក្រុមមន្ត្រី​គយ​ចល័ត​ខេត្តកោះកុង ដឹកនាំ​ដោយ​លោក ជឿន សា​វ៉ុ​ន កាលពី​ចុង​សប្ដាហ៍ កន្លងទៅ បាន​បើក​ប្រតិបត្តិការ ទៅលើ​ទូក​ដឹកទំនិញ​ចំនួន​២​គ្រឿង​នៅ​ចំណុច​ភូមិ​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ដោយ​រឹបអូស​បាន​ម៉ូតូ​ស៊េរី​ទំនើប យ៉ាងហោចណាស់​២០​

គ្រឿង ។ ប៉ុន្តែ​ម៉ូតូ​ទាំងនោះ​ត្រូវបាន​រក្សាទុក​ជាការ​សម្ងាត់ ដោយ​មិន​ឲ្យ​បែកធ្លាយ​ព័ត៌មាន​ខ្ចរខ្ចាយ ដល់​អ្នកសារព័ត៌មាន​ឡើយ​។​​យោងតាម​សេចក្ដីរាយការណ៍​ថា អំឡុង​ពេលនោះ គេ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ចំនួន​៤​នាក់​ផងដែរ នៅក្នុង​សកម្មភាព​បង្ក្រាប​នោះ ។DSCF6815

សេចក្តីរាយការណ៍​បន្ត​ថា ទូក​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ ភាគច្រើន​ជា​ទូក​ដែល​ពុំមាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ជាមុន ហើយ​ទំនិញ​ដែល​គេ​ឃាត់​បាន​ទាំងនោះ ពេលខ្លះ​ត្រូវបាន​មន្ត្រី​គយ​អនុញ្ញាត​ឲ្យ​ម្ចាស់​យកទៅ​វិញ ដោយ​គ្រាន់តែ​ផ្ដល់​លុយហោប៉ៅ​ក្រៅបញ្ជី សម្រាប់​មន្ត្រី​ទាំងនោះ ។​​IMG_20141108_101436

ទាក់ទង​បញ្ហា​នេះ លោក ជឿន សា​វ៉ុ​ន ពេល​ត្រូវបាន​សម្ភាសន៍​តាម​ទូរស័ព្ទ បាន​ប្រាប់​ឲ្យ​ទៅ​ទីស្នាក់ការ​របស់លោក ប៉ុន្តែ​ពេលទៅដល់ លោក​បែរជា​ប្រាប់​មន្ត្រីក្រោមឱវាទ​ឲ្យ​បដិសេធ​ចំពោះ​ការផ្ដល់​ព័ត៌មាន​ជុំវិញ​ករណី​រឹបអូស​ម៉ូតូ​នោះ​ទៅវិញ ដោយ​សុំ​រក្សា​ទុកជា​ការសម្ងាត់ ៕IMG_20141108_091839-1