​ប្រធាន​ផ្សារ​ព្រំ​លើ រង​ការ​រិះគន់ថា ទុក​សំរាម​ចោល​រហូតដល់​ស្អុយរលួយ មិន​ព្រម​ដឹក​ចេញ​

0

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​លក់ដូរ នៅ​ផ្សារ​ព្រំ​លើ បានធ្វើ​ការរិះគន់ ដោយ​មិន​សំចៃមាត់ ទៅលើ​ប្រធាន​ផ្សារ ថា ទុក​សម្រាម​ចោល​រយៈពេល​យូរ​រហូតដល់​ក្លាយទៅជា​រលួយ​ជះក្លិន​ស្អុយ​អា​សោច​ន៍ និង​បង្ក​ទៅជា​ដង្កូវ​រវើក​ពាសពេញ​ក្នុង​គំនរ ដោយ​មិន​រវីរវល់ និង​អើពើ​

សោះឡើយ ។ ផ្សារ​ដែល​ខ្វះ​អនាម័យ​មួយ​នេះ ស្ថិតនៅ​ខាងជើង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​​download (3)

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា នេះ អ្នកឆ្លើយឆ្លង​ព័ត៌មាន​កម្ពុជា​ថ្មី បាន​ចុះ​ផ្តិត​យក​រូបភាព ព្រមទាំង​សាកសួរ​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ ដែល​មក​ទិញ​អ៊ី​វ៉ាន់ ពួកគាត់​បាន​ឲ្យ​ដឹងថា​៖ សំរាម​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ផ្សារ​នេះ ត្រូវ​ក្រុមអាជីវករ​យកទៅដាក់​ចោល ដើម្បី​រង់ចាំ​ឱ្យ​រថយន្ត​ចូលមក​ដឹក យកទៅ​ចាក់ចោល តែ​ជាច្រើន​ថ្ងៃ​មកហើយ មិនឃើញ​មាន​រថយន្ត​មក​ដឹក​ចេញ​នោះទេ គឺ​ទុក​រហូតដល់​ធ្វើឱ្យ​អ្នក​ដើរទៅ​ទិញ​ម្ហូបអាហារ និង​អ្នក​ចូលទៅ​ហូប​កាហ្វេ បាយ គុយទាវ​នៅក្នុង​ផ្សារ​លេប​ស្ទើរ​មិន​ចូល ។​​download (4)

ប្រភព​បន្តថា​៖​គំនរ​សំរាម​ទុកចោល​នេះ បង្កឱ្យមាន​ក្លិនស្អុយ ប៉ះពាល់​ដល់​បរិស្ថាន ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព ប្រជា ពលរដ្ឋ​យ៉ាងខ្លាំង ពិសេស​គឺ​ភ្ញៀវទេសចរ​ណ៏ ដែល​មក​លែង​ខេត្ត​ប៉ៃលិន ព្រោះ​ផ្សារ​មួយ​នេះ​វា​នៅជាប់​តំបន់​ច្រកទ្វារ​អន្តរជាតិ ,​មាន​ភ្ញៀវទេសចរ​ណ៏​ចេញចូល​ច្រើន ។​តាម​ប្រភព ព័ត៌មាន ពី​ក្រុមអាជីវករ​ដែល​លក់ដូ​រ នៅក្នុង​ផ្សារ​ព្រំ​លើ បានឱ្យដឹង​ទៀតថា​៖ ជា​រៀងរាល់ឆ្នាំ ក្នុង​រដូវ បុណ្យ​ផ្សេងៗ ពួកគាត់​លក់ដូរ​តែង​កាក់កប ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៤ នេះ លក់​ពុំ​ដាច់​ដោយសារ​មាន​សំរាម ជៈ​ក្លិនស្អុយ​ឆ្អេះឆ្អាប ធ្វើឱ្យ​ភ្ញៀវ​ទ្រាំលែងបាន មិនមាន​ទឹកចិត្ត​ចង់​ទិញ​ឥ​វ៉ាន់ នៅក្នុង​ផ្សារ​ព្រំ​នោះទេ​។​​ប្រជាពលរដ្ឋ​អ្នកផ្សារ​ព្រំ​លើ​និយាយថា​៖ រឿង​សំរាម​គឺជា​រឿង​ដដែលៗ​ដែល​អាជ្ញាធរ​ស្រុក​ដោះស្រាយ​មិនបាន ។download (1)

ចំណែក​ប្រធាន​ផ្សារ​ហាក់បីដូចជា​មិន​រវីរវល់ ចំពោះ​បញ្ហា​សម្រាប​នេះ​ទេ , សំរាម​ត្រូវគេ​ចាក់គរ​យ៉ាង​អាណាធិបតេយ្យ ហើយ​អាជ្ញាធរ​ភូមិ​/​ឃុំ​/​ស្រុក ក៏​មិន​ចុះមក​ណែនាំ​ឲ្យ​ប្រធាន​ផ្សារ ចេះ​ធ្វើ​ការសំអាត​នោះដែរ ។ ប្រភព​បន្តថា​៖ ទីផ្សារ​ទាំងមូល​និង​ត្រួវ​បាត់​រូបរាង ដោយសារ​សំរាម​ជាមិនខាន ។​​

ប្រភពពី​ភ្ញៀវទេសចរ​មកពី​ខេត្ត​ផ្សេង​ម្នាក់​បាន​រិះគន់​ឱ្យដឹងថា ខណៈ​ក្រឡេកមើល​ពី​ខាងក្រៅ​ទៅ​ឃើញ​ផ្សារ ហាក់ដូចជា​ស្រស់ស្អាត តែ​ដល់ពេល​ដើរចូល​ទៅខាង​ក្នុង​រក​ទិញ​របស់របរ និង​ម្ហូបអាហារ គ្រាន់តែ​ដើរទៅ​ជិត​ដល់​ភ្លាម​មាន​ជះក្លិន​ស្អុយ​ស្ទើរ​សន្លប់​បាត់ស្មារតី ។ ​download (2)

ប្រជាពលរដ្ឋ បាន​សំណូមពរ​ឱ្យ​លោក អភិបាល នៃ​គណៈ​អភិបាលខេត្ត​មេត្តា ចាត់វិធានការ​ទៅលើ ប្រធាន​ផ្សារ និង​អ្នកម៉ៅការ​អនាម័យ​ផង ព្រោះ តំបន់​នេះ ជា​តំបន់​ច្រក​ទា្វរ​អន្តរជាតិ មាន​អ្នក​ទេសចរណ៍ គ្រប់​ជាតិ​សាសន៍ ចេញចូល​ច្រើន ធ្វើយ៉ាងណា​មេត្តា​កុំឱ្យ​តំបន់​នេះ ក្លាយទៅជា​គំនរ​សំរាម បាត់បង់​ចំណូល​វិស័យ​ទេសចរណ៍ និង​អាប់ឱន​ដល់​ថ្នាក់ដឹកនាំ​ ៕​