​អាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

0

​ខេត្តសៀមរាប​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​ដឹក​ដោយ​ស្រី ឈួន សុភា ព្រះរាជអាជ្ញារង បាន​ចុះបង្ក្រាប​ករណី​ជូ​ញ​ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃទី​០៩​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅ​ចំណុច​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ក្រុង​

សៀមរាប​។​​លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបានធ្វើ​ការចាប់ខ្លួន​មា​នៈទី​១/​ឈ្មោះ​អ៊ឹម រ​ត្ន័​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​អ្នក​ក​សារព័ត៌មាន​ស្រឡាញ់​ជាតិ​ស្នាក់នៅ​ភូមិ​វត្ត​បូព៌​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​(​ជួញដូរ​)​និង ទី​២/​ឈ្មោះ​អ៊ុ​ល សុភាព​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​ជាង​កាត់​កញ្ចក់10801682_1489678981293830_8533886222012703285_n

រស់នៅ​ភូមិ​វត្ត​បូព៌​សង្កាត់​សាលា​កំរើក​(​ជូ​ញ​ដូរ​)​ទី​៣/​ឈ្មោះ រឿន ប៊ុន ធឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ជួញដូរ​)​មុខរបរ​ជាង​រឺ​ស​ម៉ក​រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​និង​ទី​៤/​ឈ្មោះ​សៀង សំណាង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​ជាង​រឺ​សម៉​ក​(​ប្រើប្រាស់​)​ស្នាក់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​10448230_1489679054627156_7801309012643673388_n

លោក​បន្ថែមទៀតថា​ក្រោយពេល​ចាប់ខ្លួន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿ​ញៀន​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ម្សៅ​គ្រើម​រួច​ដកហូត​បាន​៣​កញ្ចប់​ធំ ទម្ងន់​២៣,២៥​ក្រាម​និង​ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង​,​ម៉ូតូ​សង់​ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង​,​ជញ្ជីង​ថ្លឹង​សារធាតុ​ញៀន​១​គ្រឿង ព្រមទាំង​ឧបករណ៍​កែច្នៃ​ជក់​មួយចំនួនធំ​ផងដែរ រួច​កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​និង​វត្ថុតាង​យកមក​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​សួរនាំ​បន្ត​។​បច្ចុប្បន្ន​កំលាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ និង វត្ថុតាង​ទាំងអស់​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៤ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​ដោយ​គឿន​វ៉េ​ត​