ឯកឧត្តម ជា វ៉ាន់ចាន់ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំស្តង់ពិព័រណ៍ សមិទ្ធផលនានារបស់ខេត្តកំពង់ធំក្នុង ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ

0

(កំពង់ធំ)៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំស្តង់ពិព័រណ៍ដោយបង្ហាញពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ សក្តានុពលផលិតផល សេវាកម្មទេសចរណ៍ និងសមិទ្ធផលនានារបស់ខេត្តកំពង់ធំក្នុង ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ដែលមានការចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធ ។

ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ពិធីបុណ្យទន្លេរក្នុងខេត្តតាកែវ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម បានណែនាំដល់សមាជិកអនុគណ:កម្មការ ត្រូវសម្រិតសម្រាំងជ្រើសយកផលិតផលដែលជាសក្តានុពលរបស់ខេត្តមកដាក់តាំងកុំឱ្យខ្វះចន្លោះ ពិសេសផ្លែឈើសម្គាល់ភូមិសាស្ត្រខេត្តកំពង់ធំស្វាយចន្ទីរ។

ក្រៅពីនេះ ក្រុមរៀបចំស្លាយត្រូវជ្រើសរើសរូបថតស្តីពីសមិទ្ធផលគ្រប់វិស័យ ធនធានដែលខេត្តមាន និងសមិទ្ធផលថ្មីៗក្នុងខេត្ត សម្រាប់បញ្ចាំងបង្ហាញជូនទស្សនិកជនទូទៅ៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ រូបភាព យីម ប៊ុនហ័រវ