លោក សាយ គឹមឡម អំពាវនាវប្រជាពលរដ្ឋឱ្យជឿជាក់គោលនយោបាយគ្រប់គ្រងដីរដ្ឋ និងដីសម្បទានរបស់រាជរដ្ឋាភិបាល

0

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានអំពាវនាវដូច្នេះកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោក និងសហការីអញ្ជើញចែកអំណោយជូនពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារនៅក្នុង ភូមិឈើទាល កំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង លោកបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលលោកតែងគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា ទាំងនេះក៏ឃើញពីការយកចិត្តទុកដាក់របស់លោកនឹងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ហើយនៅស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ទន្ទឹមនឹងនេះលោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវខិតខំគិតគូរយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាពជាពិសេសពុកម៉ែបងប្អូនដែលមានពិការភាពមានជីវភាពខ្វះខាត និងងាយរងហានិភ័យជាដើម។

លោក សាយ គឹមឡម បានថ្លែងអំណរគុណជាអានេកដល់ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង និងឃុំកំពង់ចិនត្បូង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធដែលតែងតែគិតគូរយកចិត្តទុកដាក់ផ្ដល់ស្បៀងសង្គ្រោះដល់ពុកម៉ែបងប្អូនដែលមានជីវភាពខ្វះខាតនៅក្នុងឃុំកំពង់ចិនត្បូង ក្នុងឱកាសនេះក៏ដូចជា ពេលកន្លងមក។

សូមបញ្ជាក់ថា ពុកម៉ែបងប្អូនទាំង១៥គ្រួសារ ក្នុង១គ្រួសារៗទទួលបាន÷ នូវអង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ។