ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​តវ៉ា ឧ​ញ៉ា ក្រៅ​ក្របខ​ណ្ទ បាន​ប្រើ​អំណាច​ផ្តាច់ការ បិទផ្លូវ​ប្រជាពលរដ្ឋ

0

​កំពង់ធំ ៖ ប្រជាពលរដ្ឋ ចំនួន​៥​ភូមិ បាន​ផ្ទុះ​កំហឹង តវ៉ា​និង​ការប្រើ​អំណាច ផ្តាច់ការ​រំលោភ​យក​ដី​ផ្លូវ​មក​ធ្វើ ជា​កម្មសិទ្ធិ របស់លោក អ៊ុក វន ដែលជា​អ្នកមាន ឈ្មោះ​ល្បី​នៅក្នុង​ស្រុក​បារាយណ៍ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក្តៅក្រហាយ ដែល​កន្លង​ធ្លាប់បាន រត់​ទៅ​ពឹងពាក់ អាជ្ញាធរ ឲ្យ​ជួយ​ដោះស្រាយ តែ​ពុំ​ត្រូវបាន​ដោះស្រាយជូនពួកគាត់ទេ។

ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់ថា បញ្ហា​ឃុបឃិត​គ្នា លួច​ទ្រព្យ​របស់​ប្រជាពលរដ្ឋ ដែលជា​សម្បត្តិ​ជាតិ ត្រូវ បាន​គេ​ដឹងថា មានការ​ឃុបឃិត​គ្នា រវាង​អាជ្ញាធរ ឃុំ និង​អាជ្ញាធរ​ស្រុក ដែល​ធ្វើជា​ឳ​ពុក​ម្តាយ​គេ បែរជា ឃុ​ប ឃិត​បណ្តែតបណ្តោយ ឲ្យ​មាន​ការលក់​ទិញ​ដោយ​មិន​ស្របច្បាប់ ដែល​ត្រូវបាន ឈ្មួញ​បិទ​ចំនួន ២ កន្លែង ទី​១ នៅ​ផ្លូវ​រពាក់​ពេន​ទី ២​នៅ​ផ្លូវ​កុក​ឈូក ផ្លូវ​ទាំងពី​ចំនុច​នេះ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា ជា​ផ្លូវ​រទេះ ដែល​ពួកគាត់​ធ្លាប់ ដើរ ធ្លាប់​ឆ្លង​កាត ជា​ច្រើស​ម័​យមក​ហើយ តែ​មកដល់ពេលនេះ ទើប​ពួកគាត់​មានការ ងឿងឆ្ងល់​ថា ហេតុដូចម្តេច​បានជា អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ ខណៈពេលដែល​បានឃើញ មានការ រំលោភ​យក​ដី​ផ្លូវ​ដែលជា​ទ្រព្យសម្បត្តិ​របស់ ប្រជាពលរដ្ឋ ទាំងអស់ ៥​ភូមិ ក្នុងនោះ​មាន​ភូមិ ទន្លេ​វ័រ ភូមិ គី​រី​អណ្តែត ភូមិ នាង​ល្អ ភូមិ ព្រៃវែង និង​ភូមិ​ព្រិច ។​ ​

លោក គាំ តាក់ មេឃុំ​ទ្រាល បាន​ឲ្យ​ដឹងថា បញ្ហា​ការរំលោភ​យក​ដី​នេះ សុំ​សំណូមពរ ឲ្យ​ទាន់​ឲ្យ​មានការ ចាក់ផ្សាយ​តាម​ទូរទស្សន៍ និង​កាសែត អី រងចាំ​៣​ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ភាគី​ម្ខាង​ទៀត ដោះស្រាយ ចំណែក​លោក អ៊ុក វុន ក៏​មិនបាន​ចូលមក​ដោះស្រាយ នោះទេ ។​ ​លោក អ៊ុក វុន ប្រព​ន្ឋ​ឈ្មោះ អុំ សុជា ជា​ម្ចាស់​អាហារ​ដ្ឋា​ន អ៊ិ​ច​ប្រេ​ស រស់នៅ​ភូមិ សាលាឃុំ ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ

ប្រជាពលរដ្ឋ ចំនួន ១៤៩ គ្រួសារ បាន​តវ៉ា ពី​ការបិទផ្លូវ របស់លោក អ៊ុក វុន ប្រជាពលរដ្ឋ អះអាងថា ជា​ផ្លូវ​ដែលមាន មក​យូរណាស់ មកហើយ លុះ​មកដល់​សម័យ​តេ​ជោ ប្រជាពលរដ្ឋ បាន​សំណូមពរ ឲ្យ​មូលនិធិ​ឃុំ ជួយ​សាងសង់ ផ្លូវ​រទេះ​នេះ​ជា​ផ្លូវលំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចំនួន​៥ ភូមិ ដែល​ប្រើប្រាស់​ផ្លូវ​នេះ ដែលមាន​ប្រវែង ៣៥០០​ម៉ែត្រ ដែល បាន​ត​ភ្ជាប់​ពី​ផ្លូវ ដែល ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អភិវឌ្ឍន៍ ខណៈ​នេះ ផ្លូវ​មួយ​ខ្សែរ​នេះ ត្រូវ​លោក អ៊ុក វុន ចាក់​គ្រិះ​ស៊ីម៉ងត៍ បិទផ្លូវ​ដើម្បី​សាង​សង់ផ្ទះ​របស់ខ្លួន យ៉ាង​រំភើយ ។​

​លោក អ៊ុក វុន និង​លោក ស្រី អុំ សុជា បានគេច​ខ្លួន ពុំ​ឲ្យ​នៅ​ឲ្យ​អ្នកយក​ពត៌មាន​យើង​សុំ ការបំភ្លឺ​នោះទេ ​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍ បានផ្តល់​បទ​សម្ភាស​ថា តាម​ការធ្វើការ​ទំនាក់ទំនង គឺ​ពិត ជា​ពុំមាន​ការបិទផ្លូវ​នោះទេ គឺ​មិនអាច​ឲ្យ​មានការ​បិទផ្លូវ​ជាដាច់ខាត ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​រទេះ​តាំងពី​ដើមឡើយ មក​ម្លេះ តែ​ការសាងសង់​ផ្លូវលំ​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ ឲ្យ​ផ្លូវ​កាន់តែ​ធំ វា​នឹង​ប៉ះពាល់​ដល់​ដី​គេ ដូច្នេះ​គឺ​ត្រូវបាន​ចរចារ​ជាមួយ​ម្ចាស់​ដី​គេ ។​ ​Image1 Image4 Image5 Image6 Image7 Image8