បន្ទាយមានជ័យ:ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារទី២នៃគណះកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនរួមទាំងអាជ្ញាធរខេត្តស្ថាប័នអង្គភាពជំនាញ់ពាក់ព័ន្ធនៃច្រកព្រំដែនមកពីតាមបណ្តាលខេត្តក្រុងស្រុកជាប់ព្រំដែនបានបើកកិច្ចប្រជុំដើម្បីដាក់ផែនការនិងផ្សព្វផ្សាយដល់តាមបណ្តាស្ថាប័នក្រុងស្រុកជាប់ព្រំដែននិងកម្លាំងឈរជើងនៅច្រកទ្វារព្រំដែន។
កិច្ចបនរជុំនេះរៀបចំឡើង ក្នុងគោលបំណងរៀបចំសម្របសម្រួលដល់បងប្អូនពលករខ្មែរនិងភ្ញៀវទេសចរជាតិអន្តរជាតិដែលធ្វើដំណើរឆ្លងដែនពីថៃចូលមកកម្ពុជាក្នុងអំឡុងពិធីបបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយសុវត្ថិភាពដែលពិធីនេះបានប្រារព្វធ្វើឡើងនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៩មេសាឆ្នាំ២០២៥នេះ។
ឯកឧត្តមសៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានគណះកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយដំណើរចេញចូលរបស់ពលករខ្មែរបានមានប្រសាសន៏លើកឡើងថា ក្នុងកិច្ចប្រជុំនាពេលនេះគឺផ្តោតសំខាន់ក្នុងគោលបំណង៖
១.ដាក់ផែនការនិងផ្សព្វផ្សាយ ដល់បណ្ដាស្ថាប័នក្រុងស្រុកជាប់ព្រំដែន និងកងកម្លាំងតាមព្រំដែន និងកងកម្លាំងឈរជើងនៅច្រកទ្វារព្រំដែន ក្នុងការរៀបចំសម្របសម្រួល ដល់ពលករខ្មែរ និងភ្ញៀវទេសចរណ៏ជាតិ/អន្តរះជាតិ ដែលបានធ្វើដំណើរឆ្លងដែនមកកម្ពុជាដើម្បីចូលរួមអបអរក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខដ៏ខ្លីនេះត្រូវធ្វើការសម្របសម្រួលរាល់បែបបទទិន្នការនានាជូនដល់ភ្ញៀវជាតិអន្តរជាតិនិងបងប្អូនពលករខ្មែរឲ្យបានល្អប្រសើរនិងឆាប់រហ័សរាល់ឯកសារនានានោះ។
២.ការលើកកម្ពស់អោយពលករខ្មែរគ្រប់រូបដែលធ្វើដំណើរឆ្លងដែនទៅធ្វើការ ក្រៅប្រទេសត្រូវមានឯកសារពាក់ព័ន្ធនានាដោយស្របច្បាប់។
៣.ត្រូវលុបបំបាត់ការឆបោកគ្រប់រូបភាពមកលើពលករខ្មែរតាមរយះមេខ្យល់បញ្ហានេះគឺធ្វើយ៉ាងណាត្រូវចាត់វិធានលុបបំបាត់ឲ្យខានតែបានដើម្បីសង្គមយើងមិនមានការឆបោកតាមរយះមេខ្យល់តទៅទៀតនាពេលបច្ចុប្បន្ន។
ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម សៀក សុជាតិ សង្ឃឹមនិងជឿជាក់ថា គ្រប់អង្គភាពស្ថាប័ន ជំនាញ់ពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តការងារនេះឲ្យបានល្អប្រសើរពិសេសនោះពាក់ព័ន្ធលើករណីធ្វើឯកសារនានាត្រូវតែមានភាពច្បាស់លាស់និងត្រឹមត្រូវទើបបងប្អូនមិនមានការចាញ់បោកតាមរយះមេខ្យល់តទៅទៀតគឺយើងធ្វើដំណើរដោយស្របច្បាស់ទើបមានសុវត្ថិភាពល្អប្រសើរពិសេសនោះត្រូវបង្ការទប់ស្កាត់ឲ្យខាន់តែរាល់បញ្ហាជួញដូរមនុស្សឆ្លងដែនតាមគ្រប់រូបភាពដែលជាបញ្ហាប្រឈមមួយដែលយើងគ្រប់រូបត្រូវទប់ស្កាត់ឲ្យបានផងដែរ។ដោយ៖ឃិន គន្ធា