កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំប្រធានអង្គភាពនានាថា ការប្រើប្រាស់មន្ត្រី មិនត្រូវឱ្យមានការអនុវត្តការងារជាន់គ្នាទេ ពោលគឺត្រូវឱ្យមន្ត្រីទទួលបន្ទុកការងាររាងៗខ្លួនយកទៅអនុវត្ត ទើបមិនមានការបែកបាក់សាមគ្គីគ្នា ។ ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ចាម សម្រាប់ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បន្ទាប់ពីប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត នារសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ រាល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់ សេវាសារធារណៈ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្ររបញ្ចកោណដំណាក់កាលទី១ ដោយមានគោលដៅយុទ្ធសាស្រ្តចំនួន៥ គឺធានាឱ្យបានកំ ណើនសេដ្ឋកិច្ច បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រី ក្រ និងបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលើកឡើងថា នេះជាការជួបជុំ គ្នា តាមគំរូថ្នាក់ដឹកនាំមុនៗ ជាពិសេសគឺ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីត អភិបាលខេត្ត កំពង់ចាម តែងតែធ្វើឡើង សម្រាប់ឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាធម្មតាក្នុងឱកាសបុ ណ្យប្រពៃណីរបស់ជាតិយើង ដែលមានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា មួយចំនួន ដើម្បីឱ្យបងប្អូនយកទៅប្រើ ប្រាស់ទៅតាមតម្រូវការផងដែរ ៕