ខេត្តឧត្ដរមានជ័យ : លោកឧត្ដមសេនីយ៍ត្រី ថោង សាមិ ស្នងការរង ផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានចាត់ លោកវរសេនីយ៍ឯក ធូ សុភា នាយការិយាល័យចរាចរណ៍ ដឹកនាំកម្លាំងការិយាល័យចរាចរណ៍ សហការជាមួយកម្លាំងអន្ដរាគមន៍ពិសេស ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតេស្តជាតិអាកុល (អប់រំមិនពិន័យ) និងត្រួតពិនិត្យអាវុធជាតិផ្ទុះ លើផ្លូវជាតិលេខ ៦៨ ចន្លោះKm ៩២-៩៣ ស្ថិតក្នុងភូមិគីរីវន្ត័ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
បានអប់រំអ្នកបើកបរយានយន្ត ពង្រឹងការពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ ការប្រើប្រាស់ល្បឿន ការផ្ទុកទំនិញលើសចំណុះ និងធ្វើកិច្ចសន្យា មិនផាកពិន័យចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ហាមមិនឱ្យដាក់តាំង ឬបិទស្ទីកគ័រ រូបភាព និមិត្តសញ្ញាផ្សេង វាំងនន បិតបាំងលើកញ្ចក់រថយន្ត ឬកែច្នៃភ្លើងខុសលក្ខណៈបច្ចេកទេសយានយន្ត និងសម្រាប់អ្នកបើកបរគោយន្តកន្ត្រៃ គោយន្តកែច្នៃ ដោយមិនទាន់ពិន័យ គ្រាន់តែ ឪ្យទៅរកទិញចំណាំងផ្លាតមកចាប់ឪ្យបានគ្រប់គ្រាន់ និងអ្នកបើកបររថយន្តដែលមិនពាក់ខ្សែក្រវ៉ាត់អោយពាក់ខ្សែក្រវ៉ាត់បានត្រឹមត្រូវទើបបានអនុញ្ញាតឲ្យធ្វើដំណើរបន្ដទៅមុខ រួមជាមួយការអប់រំ ការិយាល័យចរាចរណ៍ក៏បានចែកមួកសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋចំនួន ២០មួក ផងដែរ៕ដោយ៖ភ្នំដងរ៉ែក