លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ ចាត់តំណាងដឹកនាំសហការី ចុះសំណេះសំណាល សួរសុខទុក្ខ លោកអនុសេនីយ៍ឯក ផាំង ភឿត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រសាំង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ

0

ខេត្តឧត្ដរមានជ័យ៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥លោកវរសេនីយ៍ឯក រី ធារិទ្ធ អធិការនគរបាលស្រុកចុងកាល់ បានដឹកនាំសហការី ចុះសំណេះសំណាល សួរសុខទុក្ខ លោកអនុសេនីយ៍ឯក ផាំង ភឿត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រសាំង ដែលវះកាត់ខ្នែងពោះវៀនស្អិត ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះផងដែរ អធិការ ក៏បានពាំនាំនូវមតិផ្តាំផ្ញើរ សួរសុខទុក្ខ និងនាំយកថវិកា របស់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ ចំនួន ១.១០០.០០០ រៀល (មួយលានមួយសែនរៀលគត់) ប្រគល់ជូនក្រុមគ្រួសារលោកនាយប៉ុស្ដិ៍ ដើម្បីចូលរួមសម្រាលបន្ទុកក្នុងការព្យាបាលជម្ងឺ និងបានផ្តាំផ្ញើរ ព្យាយាមខិតខំ ស្តាប់ការ ណែនាំ និងហូបថ្នាំតាម វេជ្ជបញ្ជា ហើយយកចិត្តទុកដាក់ថែសុខភាព និងអាចឆាប់ជាសះស្បើយឡើងវិញ។

នាឱកាសនោះ លោកនាយប៉ុស្ដិ៍ក៏បានថ្លែអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកឧត្ដមសេនីយ៍ទោ ស្នងការ ដែលតែងតែយកចិត្តទុកដាក់ ចំពោះមន្រ្តីក្រោមឱវាទ៕ដោយ៖ភ្នំដងរ៉ែក