លោក ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់បងប្អូនប្រជាពលរដ្ឋ

0

បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្ត អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅឃុំ បឹងបេង ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មូលហេតុ ដោយសារទឹកភ្លៀងហូរចុះមកពីលើភ្នំ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

លោក ឃ្លោក នួយ អភិបាលរងខេត្ត បានលើកឡើងថា ពលរដ្ឋទាំងអស់មិនគួរទុកដីឱ្យទំនេរចោលទេ គួរនាំគ្នាដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។ មួយវិញទៀតដំណាំពោត កំពុងមានទីផ្សារល្អ អ្វីដែលធ្វើឱ្យកសិករ អ្នកផលិតកាន់តែមានទំនុកចិត្តនោះ គឺមានក្រុមហ៊ុននៅចាំទទួលទិញ ដោយមិនឱ្យអ្នកផលិតធ្វើបានគ្មានទីផ្សារនោះទេ។

ជាមួយនោះដែរ លោក ឃ្លោក នួយ បានបញ្ជាក់ថា ប្រការនេះគឺដើម្បីជួយលើកទឹកចិត្តដល់អ្នកដាំ អ្នកផលិតឱ្យពួកគាត់ខិតខំបន្ត និយាយជារួមអាចផលិតផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន។ ការដាំដុះបច្ចុប្បន្ន កសិករអនុវត្តតាមបច្ចេកទេសទាំងការថែទាំ និងការជ្រើសរើសពូជបានត្រឹមត្រូវហើយ តែឆ្នាំនេះអាកាសធាតុមានការប្រែប្រួល បង្កឱ្យដំណាំពោតថយគុណភាពប្រមាណ១៥ទៅ២០% គុណភាពវាបើដូចរាល់ឆ្នាំអត់អីទេ គឺពោតសាច់ពេញៗ ព្រោះធាតុអាកាសត្រជាក់។ដោយ៖ឃិន គន្ធា