សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅពេលមេឃកំពុងភ្លៀងធ្លាក់ បានបណ្តាលឲ្យរថយន្ត ម៉ាក អាល់ហ្វាត មួយគ្រឿង ដែលមានមនុស្សជឹះ ពីរនាក់ បានរអិលធ្លាក់ក្រឡាប់ទៅស្នាមភ្លោះ បាស់ជើងឡើងលើ តែមិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ អ្វីនោះឡើយកាលហេតុកានេះបានកើតឡើងពីវេលាម៉ោង ៨ និង៣០នាទី សៀមរាប: ព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០២៥ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ ត្រពាំងច្រាំង ឃុំ ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
តាមការបញ្ជាក់របស់អ្នករួមដំណើរក្នុងរថយន្ត បានឲ្យដឹង ក្នុងហេតុការណ៍នេះ ដោយរថយន្តរបស់ខ្លួន បានបើកមកពីទិសខាងកើតទៅលិច ហើយបានគេចពីរថយន្តផ្សេងមកពីទិសខាងលិចដែលបានវ៉ាជែងគ្នា ក្នុងល្បឿនលឿនពេលមេខកំពុងភ្លៀង បានធ្វើឲ្យរថយន្តរបស់ខ្លួនរអិលធ្លាក់ពីលើផ្លូវ បណ្តាលឲ្យប្រឡាប់ តែដោយសំណាងល្អមានព្រៃនៅស្នាមភ្លោះជួយទប់ ទើបមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ខ្លួន ត្រឹមតែមានការភិតភៃយប៉ណ្ណោះ តែរថយន្តត្រូវខូចខាតទាំងស្រុង ។
ក្នុងនោះដែរក៏មានវត្តមានរបស់សមត្ថកិច្ចនគរបាលជំនាញ បានទៅដល់កន្លែងកើតហេតុផងដែរ ព្រមទាំង បានធ្វើអន្តរាគមន៍ ជួយរកនូវរថយន្ត ស្ទូចមកស្ទូចរងយន្តផងដែរ ៕ ( នេះជាព័ត៌មានបឋម )