(កំពង់ធំ)÷ ឯកឧត្តម ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំប្រជុំជីវភាពប្រចាំខែមេសារបស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ហើយកិច្ចប្រជុំនៅព្រឹកនេះមានរបៀប វារៈ៦ ផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារយុវជនគណបក្ស ថ្នាក់កណ្តាលឆ្នាំ២០២៥ និងទិសដៅ
ត្រូវពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗ ជាពិសេសរបាយការណ៍លទ្ធផលប្រចាំខែតាមផែននីមួយៗ ការរៀបចំផែនការប្រតិបត្តិការបញ្ចូលយុវជនគណបក្សឱ្យបាន ១ម៉ឺននាក់ នៅបំណាច់ឆ្នាំ២០២៥។ បន្តយន្តការនៃការ គ្រប់គ្រងទិន្នន័យច្បាស់លាស់ និងមានការបំពេញឯកសារត្រឹមត្រូវតាមលក្ខន្តិកៈបក្សពីថ្នាក់ខេត្តរហូតដល់ភូមិ និងជាពិសេសនោះអំពីការងារពិនិត្យបញ្ជីបោះឆ្នោត និងការបោះឆ្នោតឆ្នាំ២០២៥ផងដែរ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ឯកឧត្តម ធួង វុទ្ធី បានរាយការណ៍ពីលទ្ធផលខ្លឹមសារលទ្ធផលសន្និបាតយុវជនគណបក្សថ្នាក់កណ្តាលមានមតិផ្សារភ្ជាប់លទ្ធផលសន្និបាតយុវជនជនបក្សថ្នាក់កណ្តាលជាមួយ ការអនុវត្តរបស់យុវជនគណបក្សថ្នាក់ខេត្តដោយលើកឡើងនូវលទ្ធផលស្នូល នឹងធំៗដែលសម្រេចបានយុវជនថ្នាក់កណ្តាល និងលទ្ធផលសម្រេចបានរបស់យុវជន
គណបក្សខេត្តមាន៥ចំណុចគឺ៖ ១.ការកសាង និងពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបការងារ។ ២.ការកសាងសមាជិកបក្សជាយុវជន។ ៣.ការគ្រប់គ្រងសតិអារម្មណ៍ និងពង្រឹងសកម្មភាព។ ៤.ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនបក្ស។ ៥.ការពង្រឹងអភិបាលកិច្ច និងទំនាក់ទំនង។
ឯកឧត្តម ងួន រាសី បានថ្លែងថាទិសដៅសន្និបាតសង្ខេបឡើងវិញដើម្បីប្រែក្លាយជាការ អនុវត្តសកម្មភាពរបស់យុវជនគណបក្សថ្នាក់ខេត្តមាន ១៣ចំណុចដូចជា៖ ១.ការពារដាច់ខាត សន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពារ សម្តេចតេជោប្រធានគណបក្ស និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ ២.ក្តាប់ជាប់ និងបញ្ជាបកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និង សេចក្តីសម្រេចនានារបស់គណបក្សក្នុងជួរយុវជនទាំងចាស់ និងក្មេង។ ៣.ចូលរួមការពាររាល់សមិទ្ធផលសម្រេចបាន ក្នុងរយៈពេល ៤៦ឆ្នាំកន្លងមក ក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសម្តេចពុកនៃយើង និងជាបិតាសន្តិភាព។៤.ពង្រឹងអង្គការចាត់តាំងគ្រប់ថ្នាក់ និងគ្រប់ផ្នែកតាមរយៈគោលការណ៍ សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ និងមតិភាគតិច គោរពមតិភាគច្រើន ព្រមទាំងរបៀបរបបធ្វើការរួមមានៈ របបសន្និបាត របបប្រជុំ របបរៀនសូត្រ របបចុះមូលដ្ឋាន របបរាយ ការណ៍ សុំយោបល់ និងរបបតាមដានត្រួតពិនិត្យ។ ត្រូវឱ្យប្រាកដថា ទីកន្លែងណាមាន អង្គការចាត់តាំងគណបក្ស ទីកន្លែងនោះត្រូវមានអង្គការចាត់តាំងយុវជនគណបក្ស។ ៥. ធានាឱ្យបាននូវស្មារតីសាមគ្គីភាពផ្ទៃក្នុង នៅគ្រប់អង្គការចាត់តាំងយុវជនគណបក្ស គ្រប់ថ្នាក់ និងគ្រប់ផ្នែក ដោយប្រកាន់ខ្ជាប់ គោលការណ៍របស់គណបក្សគឺប្រជាធិប តេយ្យប្រមូលផ្តុំ បុគ្គលគោរពសមូហភាព ថ្នាក់ក្រោមគោរពថ្នាក់លើ។ ៦.បន្តក្តាប់ជាប់និងអនុវត្តតាមយុទ្ធសាស្ត្ររបស់គណបក្ស ផ្អែកលើអំពើល្អ របស់ មន្ត្រីគណបក្ស គុណភាព និងបរិមាណសមាជិកគណបក្សដើម្បីឈ្នះឆ្នោត ហើយត្រូវធានា បាននូវគោលការណ៍ «សមាជិកគណបក្ស១រូប ជាសំឡេងគាំទ្រ គណបក្ស ១សន្លឹក»។ ៧.បន្តពង្រឹងបណ្តុះបណ្តាល និងបំប៉នសមត្ថភាព បំពាក់បំប៉នជំនាញគន្លឹះដូចជាៈ ភាពជាអ្នកដឹកនាំ គ្រប់គ្រង ទំនាក់ទំនង ព័ត៌មានវិទ្យា និងបច្ចេកវិទ្យា។ ៨.បន្តពង្រឹងសតិអារម្មណ៍ដោយការធ្វើការអង្កេត និងឃោសនាតាមរយៈ «មន្ត្រី របស់គណបក្សម្នាក់ ជាឃោសនិកដ៏សកម្មម្នាក់របស់គណបក្ស»។ ៩.គ្រប់គ្រងសតិអារម្មណ៍និងភាពថ្នាំងថ្នាក់គ្រប់ថ្នាក់ក្នុងការងារចាត់តាំង និងការ លើកទឹកចិត្តតាមទស្សនៈ ៤គឺ៖ ទស្សនៈជាក់ស្តែង ទស្សនៈប្រវត្តិសាស្ត្រ ទស្សនៈគ្រប់ជ្រុងជ្រោយ និងទស្សនៈដាច់ខាត ព្រមទាំងគោរពតាមលក្ខខណ្ឌ៤គឺ៖ ភាពស្មោះត្រង់ សុខភាពល្អ សមត្ថភាព និងប្រជាប្រិយភាព។ ១០.ចូលរួមកាន់តែសកម្មប្រកបដោយសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ក្នុង ការអនុវត្តកម្មវិធីនយោបាយ ដែលជាលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥អាណត្តិទី៥ នៅថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥។ ១១.ចូលរួមធានាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ និង ការអភិវឌ្ឍប្រទេសកម្ពុជា។ ១២.ត្រូវបន្តពង្រឹងការងារលើបណ្តាញសង្គមនៅតាមរចនាសម្ព័ន្ធ ដែលក្រុមស្នូល និងក្រុមគាំទ្រត្រូវបានយកចិត្តទុកដាក់ពីគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក។ ១៣.ពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូស្មើមុខ ស្មើមាត់ទាំងកម្រិតជាតិ និងអន្តរជាតិក្នុងនាមរដ្ឋឯករាជ្យ និងអធិបតេយ្យ និងបាវចនា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ»។
ឯកឧត្តម ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់សម្រាប់ទិសដៅអនុវត្តបន្តរួមមាន÷ ប្រមូលផ្តុំឃោសនាលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ប្រជាប្រិយភាពរាជដ្ឋាភិបាល និងប្រជាប្រិយភាពថ្នាក់ដឹកនាំកំពូលៗ។ បន្តធ្វើបច្ចុប្បន្នកម្មយុវជន យុវនារីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិ។ខិតខំធ្វើសកម្មភាពដើម្បីកៀងគរយុវជនឱ្យចូលរួមជាមួយគណបក្សប្រជាជនឱ្យកាន់តែច្រើន។ សហការជាមួយគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងយុវជនគណបក្សប្រជាជនកម្ពុជាក្រុង ស្រុក និងក្រុមសកម្មជនយុវជនជាប្រចាំ។ រៀបចំការគ្រប់គ្រងទិន្នន័យយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិក្នុងប្រព័ន្ធ
។ បន្តអនុវត្តតាមគោលការណ៍ គោលនយោបាយ សេចក្តីសម្រេចនានា និងផែនការ។ រៀបចំការគ្រប់គ្រងទិន្នន័យយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិក្នុងប្រព័ន្ធ។ បន្តអនុវត្តតាមគោលការណ៍ គោលនយោបាយ សេចក្តីសម្រេចនានា និងផែនការ របស់ថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ឱ្យបានកាន់តែប្រសើរឡើងៗ
គ្រោងរៀបចំសន្និបាតបូកសរុបរបាយការណ៍ ឆ្នាំ២០២៥ និងទិសដៅ ឆ្នាំ២០២៦៕ អត្ថបទលោក ធូ កែវមុន្នី