លោក ម៉ាង វី ហៅវិត មេឈ្មួញដឹកត្រីចម្រុះ និង អ្នកនេសាទខុសច្បាប់ ស្បៃមុង កោះមេម៉ាយប្រាំប្រជាពលរដ្ឋសង្យ័យថាត្រូវដងត្រូវផ្លែជាមួយកងទ័ព

0

ដោយអ៊ុក ផ្លុង

សៀមរាប÷ ក្រោយពី បទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាល សម្តេច បវរ ធិបតី ហ៊ុន ម៉ាណែត ឲ្យកងកម្លាំងប្រដាប់អាវុធ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផលចុះប្រតិបត្តិការណ៍ បង្រ្កាប បទល្មើស នេសាទជុំបឹងទន្លេសាប។
កិច្ចសហប្រតិបត្តិការបានអនុវត្តប្រកបដោយ ប្រសិទ្ធភាព។ អ្នកនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ខ្លះរាងចាល ខ្លះត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការបន្ត និតិវិធីបតាមផ្លូវច្បាប់។ ដោយឡែកស្រុកជីក្រែងខេត្តសៀមរាប ក្នុងរដូវបិទនេសាទនេះ ស្រាប់តែមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានការ នេសាទឧបករណ៍នេសាទបខុសច្បាប់ ប្រភេទស្បៃមុងពេលយប់ យ៉ាង អាណាធិប តេយ្យ។ ជាក់ស្តែង នៅ ថ្ងៃពុធទី១៨ ខែ មិថុនា ឆ្នាំ ២០២៥ អ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងតាមសេចក្តី ជូនដំណឹង របស់ប្រជាពលរដ្ឋឃើញថាពិតជាមានការ ទិញលក់ និងនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុង ពិតប្រាកដ ដូចអ្វីដែលប្រជាពលរដ្ឋ រាយការណ៍មែន។ ករណីនេះកើតឡើង នៅចំណុច កោះមេម៉ាយប្រាំ ស្ថិតក្នុងភូមិមាត់ខ្លាឃុំ អន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ បើយោងតាមសេចក្តីរាយការណ៍របស់បប្រជាពលរដ្ឋថាការនេសាទ ខុសច្បាប់ នេះ ដោយសារមេឈ្មួញ ដឹកត្រីនុយម្នាក់ ឈ្មោះ ម៉ាង វី ហៅ វិត បច្ចុប្បន្ន រស់នៅ ចំណុច ភូមិ ថ្មី ស្ថិតក្នុងភូមិ ស្ទឹង ជ្រៅ ឃុំ អន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ជា អ្នកទិញ ត្រីចម្រុះ ក្នុងរដូវត្រីពងកូន ហើយក៏ជាអ្នករត់ការសម្របសម្រួលជាមួយកងទ័ព ក្នុងលក្ខខណ្ឌ ១ ពោលគឺ÷ អ្នកនេសាទឧបករណ៍ស្បៃមុង ទាំងអស់ ម៉ោង៤ ឬ ម៉ោង ៥ ល្ងាច ចាំលើករបាំង ម្យ៉ាងវិញទៀត ត្រូវក្រោក លើកយក ត្រីពីយប់ លើកហើយប្រញាប់ប្រញាល់ពន្លិចរបាំង ទៅវិញ ជៀសវាង អ្នកសារព័ត៌មានឃើញខ្លាច បែកការណ៍ មានរឿងធំបើអ្នកណា ម្នាក់មិន ធ្វើតាម លក្ខខណ្ឌ នេះទេ កងទ័ព នឹងកម្ទេចឧបករណ៍នេសាទខុសច្បាប់ ចោលកុំខឹង ( នេះជាសម្ដីបុរសម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ អ្នកសារព័ត៌មាន)។ ពួកគាត់ បញ្ជាក់ថា លោក ម៉ាង វី ហៅ វិត ទិញត្រីចម្រុះពីអ្នកនេសាទ ដែលស្នាក់នៅកោះមេម៉ាយប្រាំ ក្នុង១ថ្ងៃ ២កាណូត ដោយយកឱ្យធ្វើជានុយត្រីឆ្ដោសុី សេសសល់ដឹកយកទៅលក់នៅឃ្លាំង ហើយការដឹកត្រីចម្រុះរបស់លោក បានយ៉ាងរលូនគ្មានកងទ័ពឬជំនាញណារំខានម្ដងណាឡើយ។ ពាក់ព័ន្ធ ករណីនេះ នាយសង្កាត់រដ្ឋបាលជលផល អន្លង់សំណរ លោក អ៊ុយ សុវណ្ណនី បានប្រាប់ អ្នកសារព័ត៌មាន តាម ទូរស័ព្ទថា លោកអត់ដឹងទេព្រោះរដ្ឋបាលជលផលបច្ចុប្បន្នធ្វើតាម តែកងទ័ពតែប៉ុណ្ណោះ។ នាយសេនាធិការយោធា ខេត្តសៀមរាប វីរៈសេនីយ៍ឯក វិញ វឿន បានឆ្លើយតប អ្នកសារព័ត៌មាន តាមទូរស័ព្ទថា លោក មិនបានដឹងរឿង ថាកងកម្លាំងណាជាអ្នក បើកភ្លើង ខៀវឲ្យទេ ប៉ុន្តែរឿងបង្រ្កាប បទល្មើស នេសាទគឺកងកម្លាំងបង្រ្កាប រាល់ថ្ងៃ រឿងកោះមេម៉ាយប្រាំលោកនឹងដឹកនាំកម្លាំងទៅពិនិត្យ ។ ជាចុងក្រោយប្រជាពលរដ្ឋ សំណូមពរ ដល់អភិបាលនៃគណៈ អភិបាលខេត្ត សៀមរាប គឺឯកឧត្តម ប្រាក់ សោភ័ណ្ឌ ក៏ដូចជា នាយប្រតិបត្តិការ សឹករង ខេត្តសៀមរាប គឺ ឧត្តមសេនីយ៍ទោ សិន ធត់ មេត្តាដាស់តឿនកងកម្លាំងដែលមានកាតព្វកិច្ចទប់ស្កាត់ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទជាពិសេស ឧប្បករណ៍ នេសាទប្រភេទស្បៃមុងក្នុងរដូវត្រីពងកូនធ្វើឱ្យ មច្ឆាជាតិ ងាយ ផុតពូជ បំផុត ហើយក៏ត្រូវមានវិធានការច្បាស់លាស់ចំពោះឈ្មួញទិញត្រីចម្រុះក្នុងរដូវត្រីពងកូនតែម្តង ព្រោះ សម្ដេច បវរ ធិបតី ហ៊ុន ម៉ាណែត មានទំនុកចិត្តយ៉ាងមុតមាំចំពោះកង យោធពលខេមរភូមិន្ទក្នុងការការពារនិងអភិរក្ស ជីវៈចម្រុះក្នុងបឹងទន្លេសាប៕