ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានដឹកនាំកិច្ចប្រជុំពិនិត្យ អំពីកិច្ចសហការសម្របសម្រួលគាំទ្រ របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាននៅខេត្តកំពង់ចាម

0

កំពង់ចាម: ឯកឧត្ដមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីកិច្ចសហការសម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន និងការងារបូកសរុបវាយតម្លៃលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅសាលាខេត្តកំពង់ចាម ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាអនុប្រធាន អចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានលេីកឡេីងថា ៥ខែ ដើមឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានរៀបចំវេទិកាសាធារណៈចំនួន ៦៣លើក និងទទួលបានសំណើ សំណូមពរ និងបញ្ហា ប្រឈម ពីប្រជាពលរដ្ឋសរុបចំនួន ៣៤៧ករណី បានដោះស្រាយក្នុងពេលរៀបចំវេទិកា ចំនួន ២២០ករណី បានដោះស្រាយនៅថ្នាក់ក្រោមជាតិចំនួន ៧៥ករណី មិនទាន់ដោះ ស្រាយចំនួន ៤៧ករណី មូលហេតុក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាននឹងកំពុងរៀបចំយន្តការដោះស្រាយទៅតាមនីតិវិធី និងបានស្នើសុំទៅថ្នាក់ជាតិចំនួន ៥ករណី ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានស្នើលេខាធិការដ្ឋាន ក.រ.ម បណ្តុះបណ្តាលដល់មន្ត្រីលេខាធិការដ្ឋាននៃក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិបន្ថែមទៀត ជាពិសេសសុំឲ្យមានវគ្គបណ្តុះ បណ្តាលដោយផ្ទាល់ដល់មន្ត្រីបង្គោលនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ សង្កាត់ ដោយផ្តោតលើការងាររៀបចំរបាយការណ៍ កិច្ចការគាំទ្រដល់សកម្មភាពចុះមូលដ្ឋាន និងកិច្ចការគាំទ្រដល់ការងាររៀបចំវេទិកាសាធារណៈផងដែរ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សក់ សេដ្ឋា បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីសកម្មភាព និងបញ្ហាប្រឈមនានា របស់ លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ និងការអនុវត្តតួនាទីភារកិច្ច របស់អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីធ្វើការបូកសរុបវាយតម្លៃ ដកពិសោធន៍ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ឱ្យបាន សមស្រប សំដៅពង្រឹង និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ច ជាសេនាធិការ ជូនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពផងដែរ ៕