លោក ជិន ស៊ីថា បានជំរុញដល់កម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាប ទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប ដូចភ្លៀងរលឹម និងចុះពិនិត្យទីតាំងសម្រាប់ប្រលែងកូនត្រី ក្នុងសហគមន៍នេសាទ

0

(កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីខណ្ឌ បានចុះពិនិត្យទីតាំងសម្រាប់លែងកូនត្រី ក្នុងសហគមន៍នេសាទរស្មីភូមិពីគិរីបឹងក្រញ៉ាក ស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកអភិបាលរងស្រុកសណ្ដាន់ ជំទប់ទី១ និងគណៈកម្មការសហគមន៍ខាងមុខនេះ ដើម្បីឱ្យត្រីបង្កកំណើតជាពងកូនឱ្យបានច្រើន។ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

តាមរបាយការណ៍របស់លោកវីរៈសេនីយ៍ទោ ទិត  ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភាគទី៤) បានសហការជាមួយអង្គការដៃគូ ឈរជើងនៅឃុំផាត់កណ្ដាយ បានបោះស្លាកសញ្ញាហាមឃាត់ និងលួចចូលក្នុងទីកន្លែងអភិរក្សចំនួនបីស្លាក និង៣ទីតាំង។

លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និង ជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ខ្វែងតាសូរ និងខ្វែងក្របី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ឋផលអនុវត្តបាន(០១ករណី) បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១២របាំងប្រវែង ៥៣៥ម៉ែត្រ ឡុកស្បៃមុងចំនួន១៩គ្រឿង លូស្បៃមុងចំនួន ១៤មាត់ បង្គោលឈើចំនួន៦៤០ដើម ចាក់លែងត្រីចម្រុះចំនួន១៧គីឡូក្រាមចូលទន្លេវិញ។ បានប្រើប្រាស់មធ្យោបាយកាណូតចំនួន៣គ្រឿង ប្រើប្រាស់ប្រេងសាំងចំនួន៥០លីត្រ។

សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយកម្លាំងជម្រុះដឹកនាំដោយលោកវីរៈសេនីយ៍ទោ ទិត  ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភាគទី៤)បានរួមសហការជាមួយកម្លាំងចង់រាជអាវុធហត្ថB06 និងសមត្ថកិច្ចរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅចំណុចចាប់ពីក្បាលកោះតាបរដល់ចំណុចទ្វាបឹង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រទ្បាញឹក០៤របាំងប្រវែង៦០០ម៉ែត្រ ឡុកចំនួន៨គ្រឿង បង្គោលចំនួន៣០០ដើម លបលូចំនួន៨មាត់ចាក់ប្រលែងកូនត្រីចម្រុះទំងន់១៧គីឡូក្រាម ចូលទន្លេវិញ។បានមធ្យោបាយបាទ្បាស្មាច់ចំនួន៣គ្រឿងនិងប្រើប្រេងឥន្ធនៈអស់ចំនួន៤៥លីត្រផងដែរ៕