(កំពង់ធំ)÷សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះផ្សព្វផ្សាយស្ដីអំពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ” ក្រោមការសម្របសម្រួលរបស់លោកស្រី ឡេង
សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមទាំងលោក លោកស្រី មន្ត្រីក្រុមប្រតិបត្តិ និងមន្ត្រីប្រចាំការអនុសាខា ជូនដល់លោកគ្រូអ្នកគ្រូ ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស សរុបចំនួន១,៨៣៧នាក់ ស្រីចំនួន១,០៣៧ នាក់ នៅក្នុងវិទ្យាល័យហ៊ុនសែនក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះផងដែរលោកស្រីនាយិការងបានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់
ធំ ជូនដល់ប្អូនៗដែលមានវត្តមានទីនេះទាំងអស់។
គោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហមនិងសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺ
មិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid ១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។
លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ទៀតថាជាពិសេសដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ”រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ” និងគម្របខួប៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា។ ដើម្បីឱ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម។
ស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនស្ងួនចំណី”។
សូមបញ្ជាក់ផងដែរថា ដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយដូចជា÷ ១.ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ២.ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ។ ៣.មិនដុត ឬកប់សំបកដបជ័រក្នុងដីក្នុងពេលនោះផងដែរ ផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារជំងឺគ្រុនឈាម ការជួយសង្គ្រោះបឋមជនរងគ្រោះស្លាក់ និងវិធីអបឆ្អឹងកំភួនដៃ និងវិធីការពាររន្ទះ សុវត្ថិភាពចរាចរណ៍ផ្លូវគោក៕





































