(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃព្រហស្បត៍ ១៥ កេីត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលថ្ងៃចូលព្រះវស្សា ត្រូវនិង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ និងភរិយា បាន
ដឹកនាំសហការី និងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តបាននាំយកទានព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តភ្នំបារៀង ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងតែមានការព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃព្រមទាំង ពុទ្ធបរិស័ទទាំងអស់ និងសូមប្រគេនពរជូនដល់ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចកីសុខ សេចកីចម្រើន សុខភាពល្អ និងអាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងបានបញ្ជាក់ជូនអំពីជំហររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អាយ ស៊ី ជេ ដើម្បីដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃនេះ ។ ដោយឡែកនៅតំបន់ផ្សេងទៀតបន្តធ្វើការដោះស្រាយដោយសន្តិវិធីតាមអនុសារណៈយោគយល់គ្នានៃប្រទេសទាំងពីរនៅឆ្នាំ២០០០ ។ ជាមួយនោះដែរ ក្នុងវិស័យយោធាកងយោធពលខេមរភូមិន្ទយើង កំពុងឈរជើងយ៉ាងរឹងមាំក្នុងការ ការពារបូរណភាពទឹកដី មិនឱ្យខ្មាំងសត្រូវមកឃ្លានពានបានឡើយ ។ និងសូមអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលរបស់យេីង។
នៅក្នុងឱកាសនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយា ព្រមទាំងសហការី និងក្រុមគ្រួសារ បានប្រគេនទានព្រះវស្សាចំនួនមួយគូរ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទេយ្យទាន សារដក់ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃសម្រាប់ចាត់ចែងប្រើប្រាស់តាមតម្រូវការក្នុងរយៈពេលគង់ចាំព្រះវស្សាដល់អស់ត្រីមាស។
ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ លោកតាអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តភ្នំបារៀង បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា រួមជាមួយសហការី ព្រមទាំងក្រុមគ្រួសារ និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡេីយ។







































