(កំពង់ធំ)÷ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយផ្នែកសឹករងស្រុក សហគមន៍នេសាទបឹងប្រសាន ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចអូកំបុត ស្ទឹងនាងសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៥ ជាលទ្ធផលអនុវត្តបាន០២ករណី បានរុះរើបំផ្លាញចោលរបាំង
ស្បៃមុងចំនួន៣របាំង ប្រវែង២១០ម៉ែត្រ របាំងសាច់អួនក្រឡាញុឹកចំនួន០៤ របាំងប្រវែង៤០០ម៉ែត្រ ឡុកចំនួន០៧គ្រឿង លូចំនួន០៧មាត់ បង្គោលចំនួន២៥០ដើម
ចាក់លែងត្រីទំងន់១៥គីឡូក្រាមចូលទន្លេវិញ។
លោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) សហការជាមួយកម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចចុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន(០២ ករណី) បានរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷ ១.របាំងស្បៃមុងចំនួន៦របាំង ប្រវែង៤១០ម៉ែត្រ ឡុកស្បៃមុងចំនួន៦គ្រឿង លូស្បៃមុងចំនួន១២មាត់ បង្គោលចំនួន៣៥០ដើម។ ២.សារឧបករណ៍នេសាទខុសច្បាប់(ប្រឹស១០០) បានចំនួន៨មាត់ បានប្រើប្រាស់មធ្យោបាយកាណូតចំនួន០៥គ្រឿង ប្រើប្រាស់ប្រេងចំនួន ១១០លីត្រ។
លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក)បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ចុះបង្ក្រាបបទល្មើសជលផលនៅចំណុច៣មុំ ដៃអណ្ដូង និងចុងស្រោងស្ថិតក្នុងភូមិសាស្រ្តឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០៥របាំងប្រវែង៨៥ម៉ែត្រ ឡុកចំនួន០៥គ្រឿង លូចំនួន០៥មាត់ បង្គោលចំនួន៤៥ដើមផងដែរ។






































